ព័ត៌មានទាន់ហេតុការណ៍៖

រឿងតិចតួចសោះប្រើហិង្សាដាក់ប្អូនស្រីត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាបងត្រូវប្អូនស្រីប្តឹងឲ្យសមត្ថកិចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសរូបនេះប្រើអំពើហិង្សាដាក់ប្អូនស្រីរបស់ខ្លួនព្រោះតែជម្លោះសម្តីបន្តិចបន្តួចក្រោយជននេះផឹកស្រាស្រវឹងរួចមក ។

ករណីហិង្សានេះកើតឡើងកាលពី​រសៀល​ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ហេតុការណ៍​នេះ​ កើតឡើង​នៅ​ចំណុច​ភូមិ​ដើម​ផ្ដៀក​ ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ។

ប្អូនស្រី ដែលត្រូវបងប្រុសបង្កើតវាយ​ប​ណ្ដា​ល​ឲ្យ​រងរបួស​ធ្ងន់​ដោយ​ហូរឈាម​តាម​ត្រចៀកឈ្មោះ​គា សា​វិ​ន អាយុ២៦ឆ្នាំ ​រស់នៅកន្លែងកើតហេតុ ។

យោងតាមការបង្ហលបប្រាប់ពីសមត្ថកិច្ច ដែលចុះធ្វើកំណត់ហេតុបានឲ្យដឹងថា មុនពេល​កើត​ជនសង្ស័យ​ឈ្មោះ​គា សុខ​ហេង ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ រស់នៅ​ភូមិ​ដើម​ផ្តៀក​ ឃុំ​ត្រែងត្រយឹង​បាន​ផឹកស៊ី​ស្រវឹងយ៉ាងខ្លាំងក្រោយមក ក៏​បាន​ទាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ​ ដែលជា​ប្អូនស្រី​បង្កើត​របស់ខ្លួន​ឈ្មោះ​គា សា​វិ​ន ព្រោះខឹងប្អូនស្រីស្តីឲ្យថាខ្លួនកាន់តែចាស់មិនគិតខំជួយធ្វើការរកសុី ។ និយាយមិនទាន់ចប់ផងជនសង្ស័យ ក៏​វាយ​ប្អូនរ​ស្រី​របស់ខ្លួន​ត្រូវចំ​គុ​ម្ភ​ត្រចៀក​ខាងឆ្វេង​ជា ច្រើន​ដៃ​បណ្តាល​ឲ្យ​ចេញឈាម​ហូរ​តាម​ត្រចៀកតែម្តង ។ ក្រោយកើតហេតុជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​ឲ្យ​នគរបាល​ជួយ​អត្ត​រាគ​មន៍​រួច​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បានភ្លាម ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​នាំមក​កាន់​​ប៉ុស្តិ៍ត្រែងត្រយឹង​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូនទៅកាន់អធិការដ្ឋាន​នគរបាល ស្រុកភ្នំស្រួចចាត់ការ​តាម​នីតិវិធី ៕ សេនាសក្តិ


ចែករំលែក៖