ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនស្ត្រីម្នាក់ករណីទទួលកត់ឆ្នោតវៀតណាមដកហូតសម្ភារមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមឃាត់ខ្លួន ករណីបើកល្បែងស៊ីសងខុសច្បាប់ (ទទួលកត់ឆ្នោតវៀតណាម)កាលពីថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងផ្ទះលេខ១៨PL ផ្លូវK៤A ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថា ស្ត្រីដែលឃាត់ខ្លួននោះមាន ឈ្មោះ សឿង សុខន អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មុខរបរនៅផ្ទះ ស្នាក់នៅលេខ១៨PL ផ្លូវK៤A ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

សម្ភារៈដកហូត ៖ ក្រដាស់កត់ឆ្នោតមួយចំនួន, ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង, ប្រាក់រៀលចំនួន៤០.១០០០រៀល, ប៉ិក០៥ដើម, ត្រអុកលេខចំនួន០២, ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកអប់ប៉ូ ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងនគរបាលប៉ុស្តិ៍អូបែកក្អមបានទទួលព័ត៌មានថា នៅចំណុចខាងលើមានការបើកលេងល្បែងស៊ីសងកត់ឆ្នោតវៀតណាម ក្រោយពីទទួលព័ត៌មានបាន អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖