ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជោកបើករថយន្តកៀររថយន្តមួយគ្រឿងទៀតចតស្ងៀមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកបើករថយន្តកៀរថយន្តមួយគ្រឿងទៀត ដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាតហើយព្យាយាមបើករត់ត្រូវបានជនរងគ្រោះដេញចាប់បានមកវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចខាងជើងក្លឹបកំសាន្តយូធូចាស់ តាមបណ្តោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់បើករថយន្តម៉ាកព្រុស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2AK 9576 មកចតទុកនៅចញ្ចើមផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់វេលាកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកព្រុសពណ៌ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT 3174 ទាំងស្ថានភាពទំនងជាស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅកៀរពីចំហៀងខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

សាក្សីដ ដែលបានបន្តថា ភ្លាមនោះរថយន្តបង្កបានព្យាយាមបើកគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋរួមទាំងម្ចាស់រថយន្តរងគ្រោះ ដេញឃាត់បានមកវិញ និងសម្របស្រួលដោយភាគីខាងរថយន្តបង្កចេញថ្លៃខូចខាតចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖