ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ដោយសារចរន្តឧបករណ៍ឆក់ត្រី សង្ស័យភ្លាត់ស្នៀត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសអ្នកនេសាទត្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅចំណុចព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃសុក្រ ៣កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ហើយបានរាយការណ៍ជូនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេចុះមកអន្តរាគន៍ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ (សព)ឈ្មោះសេក សន ភេទប្រុស អាយុ៥៨ ឆ្នាំជនជាតិខ្មែរ នៅភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ជន រងគ្រោះបានស្លាប់ដោយចរន្តអគ្គីសនីឆក់ (ឧបករណ៍ឆក់ត្រី) ។

យោងតាមការចុះពិនិត្យកោសលវិច័យ ពីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះ សូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ បានបង្កើតគណៈកម្មការត្រួត ពិនិត្យសពបញ្ជាក់ពីស្ថានភាពសពថា ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ ,ផ្នែក ក ពុំ មាន ស្លាកល្នាមអ្វីទេ ,ផ្នែកដងខ្លួន មានស្លាកស្នាមខ្លោចនៅកំភួនដៃខាងស្តាំមួយកន្លែង និងស្លាកស្នាមខ្លោចនៅកដៃខាងឆ្វេង១កន្លែង ។ ដូច្នេះជំនាញសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយចរន្តឆក់ (ឧបករណ៍ឆក់ត្រី) ។

ក្រោយការពិនិត្យចប់សព្វគ្រប់ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ


ចែករំលែក៖