ខេត្តបន្ទាយមានជ័យ៖ យោងផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការត្រួតពិនិត្យចំនួនទ័ព-កូន, នៅថ្ងៃអង្គារ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
ពិធីនេះស្ថិតក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង តំណាងឳ្យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលប្រារព្ធធ្វើឡើងរយៈពេល ០៣ថ្ងៃ គឺ -ថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៨ ធ្វើស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន ដល់នាយ-នាយរង និងពលអាវុធហត្ថ ចំណុះឳ្យបណ្តាមន្ទីរទាំង៦ និងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ធ្វើស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន ដល់នាយ-នាយរង និងពលអាវុធហត្ថតាមបណ្តាក្រុង/ស្រុកទាំង៩ និងស្នាក់ការសន្តិសុខ ។
ចំពោះការងារស្វ័យត្រួតពិនិត្យ គឺត្រួតពិនិត្យលើឯកសារចំនួន ០៤ប្រភេទ រួមមាន ៖ ១-អត្តសញ្ញាណប័ណ្ណយោធិន ២-អត្តសញ្ញាណប័ណ្ណស៊ីវិល ៣-ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ឬសេចក្តីសម្រេចឋានន្តរសក្តិ និងមុខតំណែង ៤-លេខរៀងបញ្ជីឈ្មោះបោះឆ្នោត លេខការិយាល័យ និងទីតាំងការិយាល័យបោះឆ្នោត ៕