ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នៅប៉ៃលិន ស្លាប់និងរងរបួសច្រើននាក់

ចែករំលែក៖

ខេត្តប៉ៃលិន​ ៖​ កាលពី​វេលា​ម៉ោង​ ២០​​ ថ្ងៃចន្ទ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​ និង​ម៉ូតូ​កង់​បី​ ស្ថិត​នៅ​ភូមិ​រថក្រោះ​ឆេះ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ បណ្ដាល​អោយ​មនុស្ស​ ២​នាក់​ស្លាប់​ ។​

​សមត្ថកិច្ចបានប្រាប់ថា ជន​រង​គ្រោះ​រួម​មាន​ ៖​

០១-​ឈ្មោះ​ ណាត​ ស្រី​ដា​ ភេទ​ស្រី​ អាយុ​ ២២​ឆ្នាំ​ បាន​បាត់បង់​ជិ​វិត​

០២-​ឈ្មោះ​ រិ​ន​ បុស្បា​ ភេទ​ស្រី​ ០៣​ឆ្នាំ​ កូនបង្កើត​ បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​

០៣-​ឈ្មោះ​ រិ​ន​ ពិសី​ ភេទ​ស្រី​ អាយុ​ ០៧​ឆ្នាំ​ កូនបង្កើត រងរបួស​

០៤-​ឈ្មោះ​ តេន​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ត្រូវជា​ប្ដី​ និង​ជា​ឪពុក​ជន​រង​គ្រោះ រងរបួស

ជន​រង​គ្រោះ​ទាំង​៤​នាក់​ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​ សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

ចំណែកឯ​ភាគី​ខាង​ម៉ូតូ​កង់​បី​មាន​គ្នា​ ២​នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​វត្ថុ​តាង​នៅ​​កន្លែង​កើតហេតុ ​។​

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មូលហេតុ​បណ្ដាល​មក​ពី​ម៉ូតូ​កង់​បី​បុក​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹងតែម្តង ​។​

បច្ចុប្បន្ន​វត្ថុ​តាង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ ៕ ស សារ៉េត


ចែករំលែក៖