ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលអន្ដោប្រវេសន៍ ចុះមកពិនិត្យមើល ជនជាតិវៀតណាម ១១នាក់ដែលសង្ស័យថា ស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម ក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះមកពិនិត្យមើល បុរសជនជាតិវៀតណាម ១១នាក់ដែលសង្ស័យថា ស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម ។កាលពីវេលាម៉ោង​១១ព្រឹក ថ្ងៃពុធ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្រុមហ៊ុន យ៉ាគូសុីនកៃ តាមបណ្ដោលផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីកម្លាំងនគរបាលអន្ដោប្រវេសន៍ បានចុះមក ពិនិត្យមើលបុរស ជនជាតិវៀតណាម ១១នាក់ ខាងលើដែលសង្ស័យថា ស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម សមត្ថកិច្ចពុំបានរកឃើញនូវបទល្មើសនោះទេ ដោយក្រុមកម្មករវៀតណាមទាំងនោះ មានប័ណ្ណការងារ មានលិខិតឆ្លងដែនត្រឹមត្រូវ ដោយពុំបានឃាត់ខ្លួនទេ ៕ ស រស្មី


ចែករំលែក៖