ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ជំរុញឲ្យមន្ដ្រីសុរិយោដីធ្វើការងារ វាសវែងក្បាលដីនៅតាមបុរីនីមួយៗឲ្យបានលឿន ដើម្បីប្រទានកម្ម ជូនបងប្អូនទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ជំរុញឲ្យមន្ដ្រីសុរិយោដីធ្វើការងារវាសវែងក្បាលដីនៅតាមបុរី នីមួយៗ ឲ្យបានលឿន(វាស់វែងបំបែកក្បាល់ដីធ្វើប្លង់កម្មសិទ្ធិ) ដើម្បីធ្វើប្រទានកម្ម ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

លោកឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំស្ដីពីការធ្វើប្រទានកម្ម និងផ្តល់បណ្ណ័កម្មសិទ្ធដី និងបំបែកក្បាលដីក្នុងបុរីសំរាប់ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កាលថ្ងៃពុធ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌ នីមួយៗត្រូវធ្វើការត្រួតពិនិត្យ និងស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់ ចំពោះបងប្អូនប្រជាពលរដ្ឋណាដែល កំពុងរស់នៅ ក្នុងបុរី ហើយមានបញ្ហាជាមួយម្ចាស់ បុរី ដូច្នេះ មន្ដ្រីជំនាញ ពាក់ព័ន្ធ ត្រចុះទៅភ្លាម ដើម្បីធ្វើការស្រាវជ្រាវ សាវត្ដា ហើយចុះវាសវែងតែម្ដង ។ ដោយកំណត់មុខសញ្ញាថា តំបន់ខ្លះត្រូវបានកំណត់ដោយស.ជ.ណរួចហើយ និងឈានទៅធ្វើប្រទានកម្មដីនោះ មុន និងផ្តល់បណ្ណ័កម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋ ។

លោកបន្តថា៖ មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីរាជធានីភ្នំពេញ ត្រូវបំពេញ ការងារទាំងថ្ងៃ ទាំងយប់លើការងារបោះពុម្ពសន្លឹកបណ្ណ័កម្មសិទ្ធ ក៏ដូចការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រពន្ធ័ និងផ្តល់បណ្ណ័កម្មសិទ្ធស្របច្បាប់ជូនបងប្អូន ។ អាជ្ញាធរខណ្ឌនិមួយៗបានលើកឡើងពីនិន្ន័យតំបន់ត្រូវធ្វើប្រទានកម្មដីធ្លី និងផលប៉ះពាល់ ។ ពាក់ពន្ធ័នឹងសំណើរសុំការអនុញ្ញាតធ្វើប្រទានកម្ម និងផ្តល់បណ្ណ័កម្មសិទ្ធជូនប្រជា ពលរដ្ឋដែលរស់នៅមិនរៀបរយលើដីអាងស្តុកទឹកទួលគោកទី១សង្កាត់បឹងកក់ទី២ និងអាងស្តុកទួលគោកទី២សង្កាត់បឹងកក់ទី១ខណ្ឌទួលគោកដែលមានពាក់ពន្ធ័នឹងផ្លូវរថភ្លើងដែរនោះ

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ យោងតាម ស្ថានភាព ជាក់ស្ដែង ក្នុងអង្គប្រជុំថ្ងៃនេះយើង បានកំណត់ និងឯកភាពគ្នា រួចហើយ ថាមន្ដ្រី ជំនាញសូរិយោដី ត្រូវវាស់វែង នៅតាមបុរី ឬតាម លំនៅដ្ឋាន មិនមែនបុរី ត្រូវទុកគំលាត មានផ្លូវ និងចិញ្ចើម ដើម្បីឡានទឹក ចេញចូលបាន ។

ពាក់ព័ន្ធ នឹង បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងលំ នៅដ្ឋានមិនរៀបរយនៅតំបន់សំណង់ប្រឡាយ និងអាងស្ដុប ទឹក សង្កាត់បឹងកក១ និងបឹងកក២ ខណ្ធទួលគោក លោក ឃួង ស្រេង បានបញ្ជាក់ថា៖ មន្ដ្រីជំនាញ សូរិយោដី ត្រូវចុះទៅវាសវែង ជាបន្ទាន់ ដោយកំណត់ ទុកដីសម្រាប់ធ្វើផ្លូវសងខាងប្រឡាយ យ៉ាងហោចណាស់ ពីអក្ស័ផ្លូវ ១១ម៉ែត្រ ឬ១៥ម៉ែត្រ ដោយ យកគម្រូចាប់ពី ប្រឡាយ ត្រឡោកបែក ដល់វិថីគីមអ៊ីស៊ុង ចំណែកអាងស្ដុកទឹកត្រូវទុកទំហំ ទទឹងប្រឡាយ២៤ម៉ែត្រ និងទុកចំណីប្រឡាយសំរាប់ធ្វើផ្លូវ និងបុកស៊ីផាយដើម្បីបញ្ជៀសការរំលោភប្រឡាយតទៅទៀត ។

ចំពោះកំណាត់ផ្លូវអមផ្លូវរថភ្លើងចាប់ពីផ្លូវគីម អ៊ីលស៊ុងដល់រាជាយស្ម័យយានកម្ពុជា ត្រូវថយ១២ម៉ែត្រ ពីអក្ស័ផ្លូវរថភ្លើង ។ នៅមានទីតាំងមួយចំនួនដែលត្រូវដោះស្រាយតាមនិតិវិធីសុរិយោដី និងការផ្តល់ប្រទានកម្មដីជូនបងប្អូនប្រជាពលរដ្ឋឲ្យបានលឿនឈានទៅផ្តល់បណ្ណ័កម្មសិទ្ធិស្របច្បាប់ជូនបងប្អូន នៅពេលឆាប់ៗនេះផងដែរ ៕ សំរិត


ចែករំលែក៖