ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបំផ្លាញរោងចាំចម្ការសល់តែផែះនិងដំបូលស័ង្កសី

ចែករំលែក៖

ខេត្តកំពង់ធំ: អគ្គិភ័យបានបំផ្លាញរោងចាំចម្ការមួយខ្នងសល់តែផែះ និងដំបូលស័ង្កសីកាលពីវេលាម៉ោង១ យប់ឈានចូលថ្ងៃ ថ្ងៃ ព្រហស្បតិ៍ ៩ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចព្រំប្រទល់ ឃុំទំរីង និងឃុំសុចិត្រ ស្រុកសណ្តាន់ ។

នគរបាលស្រុកសណ្តាន់ បានឲ្យដឹងថា ម្ចាស់រោងចម្ការឈ្មោះ ព្រំ សុខរី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ និងប្រពន្ធឈ្មោះ ម៉ា រីណា អាយុ៥០ឆ្នាំ។

សម្ភារខូចខាត រួមមាន៖

– ឆេះរោង១ខ្នងទាំងស្រុងទំហំ៨x១០ម៉ែត្រ

– ឆេះឈើគ្រឿងផ្ទះចំនួន១០ម៉ែត្រគូប

– បង្គោលក្រាក់ចំនួន១៥០០ដើម

– សម្ភារប្រើប្រាស់មួយចំនួនទៀត។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ នៅពុំទាន់ដឹងនៅទ្បើយទេតែសង្ស័យម្ចាស់ចាំចម្ការ មិនពន្លត់ភ្លើងចង្រ្កាន ទើបធ្វើឲ្យកម្ទេចភ្លើងហើរត្រូវជញ្ជាំងស្លឹកឆេះពេញបន្ទុកតែម្តង។

យ៉ាងណាក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យ មិនបានចេញធ្វើអន្តរាគមន៍នោះទេ ដោយសារទីតាំងនៅឆ្ងាយផ្លូវទៅមិនរួចនិងមានភ្លៀងធ្លាក់ជោកជាំពិបាករថយន្តបើកបរទៅដល់ ៕ សហការី


ចែករំលែក៖