ព័ត៌មានទាន់ហេតុការណ៍៖

តើលោក ជា សុផារ៉ា គិតយ៉ាងណា បើលោក សរ ថាវី អភិបាលខេត្តឧត្ដរមានជ័យបញ្ជាឲ្យប្រធានមន្ទីររៀបចំដែនដី និងប្រធានការិយាល័យភូមិបាលចុះដោះស្រាយទំនាស់ដីធ្លីបែរជាឃុបឃិតគ្នាធ្វើប្លង់យកដីរដ្ឋជាកម្មសិទ្ធិខ្លួនឯង?

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ តើលោករដ្ឋមន្រ្ដី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី គិតយ៉ាង ណា បើលោកគឹម គាវិន ប្រធានមន្ទីរ រៀបចំដែនដី ខេត្តឧត្ដរមានជ័យ និងលោក ស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិ បាលស្រុកអន្លង់វែង ដែលលោកសរថាវី អភិបាលខេត្តឧត្ដរមានជ័យ បញ្ជាឲ្យចុះ ដោះស្រាយទំនាស់ដីធ្លី ជាមួយនឹងអភិបាលរងខេត្តនៅភូមិអភិវឌ្ឍន៍ក្នុងឃុំ-ស្រុក អន្លង់វែង បែរជានាំគ្នាឃុបឃិតធ្វើបណ្ណ កម្មសិទ្ធិយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅវិញនោះ?

ជាក់ស្ដែងប្រភពមួយបានបង្ហើបឲ្យដឹង កន្លងទៅថ្មីៗនេះថា លោកគឹម គាវិន ប្រធានមន្ទីររៀបចំដែនដី និងលោកស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង បានឃុបឃិតជាមួយអភិ បាលរងខេត្តឧត្ដរមានជ័យចំនួន២រូប និងអាជ្ញាធរមួយចំនួននៅក្នុងឃុំស្រុកអន្លង់ វែងបូករួមទាំងសាច់ញាតិអ្នកមានអំណាច ចំនួន១៣នាក់ បាននាំគ្នាវាស់វែងដីចំណី បឹងរមណីយដ្ឋានផ្ទះតាម៉ុក ធ្វើជាកម្មសិទ្ធិ​ របស់ខ្លួន។

ប្រភពបានបង្ហើបបន្ថែមថា ក្រោយពី មានការចុះបញ្ជីដីធ្លីតាមជាលក្ខណៈប្រព័ន្ធនៅក្នុងភូមិចំនួន៤នៅក្នុងឃុំស្រុកអន្លង់វែង និងមានការបិទប្រកាសទើបគេសង្កេតឃើញឈ្មោះអ្នកមានអំណាចនិង​សាច់​ញាតិ ចំនួន១៣នាក់ ដែលមានឈ្មោះនៅ ជាប់ចំណីបឹងតាម៉ុក។

ឈ្មោះអ្នកមានអំណាចយកដីរដ្ឋចំណីបឹងរមណីយដ្ឋានផ្ទះតាម៉ុកធ្វើជាកម្មសិទិ្ធ​រួមមាន ៖ ទី១-លោក សុខតូ អភិបាលរងខេត្ត ឧត្ដរមានជ័យ ដែលមានលេខរៀងក្បាលដី ៨៥៤ ,ទី២-លោកគឹម គាវិន ប្រធានមន្ទីរ រៀបចំដែនដី មានលេខរៀងក្បាលដី៨៥៥ ,ទី៣-លោកវង្ស ភក្រ្ដ័មេ ឃុំអន្លង់វែង លេខរៀងក្បាលដី៨៥៦ ,៤-លោកសែម អៀម ស្មៀនឃុំអន្លង់វែង មានលេខ រៀង​ក្បាលដី៨៥៧ ,៥-លោកស៊ិន ផេង លេខ​រៀងក្បាលដី៨៥៨ ៦-នៃយ៉ន លេខ រៀង​ក្បាល ដី៨៥៩ ,៧-ខែម វាសនា លេខរៀង​ក្បាលដី៨៦០ ,៨-ហោ សំអាត លេខរៀង​ក្បាលដី ៨៦១ ,៩-ស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង មាន​លេខរៀងក្បាលដីលេខ៨៦៦ ,១០-សេង​សុង ក្រុមប្រឹក្សាឃុំអន្លង់វែងមានលេខរៀងក្បាលដីលេខ៨៦៧ ,១១-មុំ ម៉ុន លេខរៀង​ក្បាលដី៨៦៩ ,១២-មិុល កំរុន លេខរៀង​ក​​្បាលដីលេខ៨៧០។

ឈ្មោះដែលមាននៅក្នុងបញ្ជីរាយនាមប្រកាសផ្សាយក្បាលដីដែលវាស់វែងជា លក្ខណៈប្រពន្ធ័ ដែលមានលេខក្បាលដីទាំង​ អស់ខាងលើ រងការចោទថាសុទ្ធសឹងតែបានការឃុបឃិតគ្នា ជាមួយលោកគឹមគាវិន និង លោកស្ដើងវ៉ាន់ណេតប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងទើប ប្រព្រឹត្តទៅបានដោយជោគជ័យបែបនេះបាន។លោកគឹមគាវិន ប្រធានមន្ទីររៀបចំដែនដីបានឲ្យ ដឹងតាមប្រព័ន្ធវាត់អាប់ថា ដីនេះមិនស្ថិតនៅក្នុងផ្ទៃបឹងដូចការចោទ ប្រកាន់ទេគឺនៅចម្ងាយប្រមាណ៥០ម៉ែត្រពីអនុក្រឹត្យ ហើយ រំលងគម្រោងផ្លូវក្រវាត់បឹងមួយខ្សែទៀត ៕ ប៉ែន នួន


ចែករំលែក៖