ខេត្តកំពង់ឆ្នាំង ៖ គ្រាប់កាំភ្លើងផ្លោងនិងគ្រាប់បែកដៃមិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលចាស់រិចរឹលកប់ក្នុងទឹកភក់ច្រើនឆ្នាំ ត្រូវបានជំនាញ អង្គភាពស៊ីម៉ាក់ សហការជាមួយ កងទ័ពជើងទឹក ធ្វើការរាវរកឃើញ នៅតំបន់ ជាទីតាំងឈរជើងរបស់កងទព័ពនាសម័យសង្គ្រាមហើយស្រង់យកមកទុកម្តុំ ដើម្បីរក្សាសុវត្ថិបញ្ចៀសការផ្ទុះ នាំឲ្យគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋ ។
ការចុះរាវរកគ្រាប់មិនទាន់ផ្ទុះនេះបានធ្វើឡើង រយៈពេល ២ថ្ងៃ គឺថ្ងៃទី២០ និងបន្តរហូតដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ទួលចេក ស្ថិតក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលជាអតិតទីតាំងយោធា ក្នុងសម័យសង្គ្រាម ទសវត្សឆ្នាំ៧០។
មេបញ្ជាការជើងទឹកប្រចាំតំបន់ខាងលើលោកវរនាវីឯក ជាង សន បានឲ្យដឹងថា ការចុះរាវរក គ្រប់មិនទាន់ផ្ទុះនេះ គឺខាងលោក បានសហការជាមួយ ខាងជំនាញស៊ីម៉ាក់ ដោយធ្វើការរាវរក នៅចំណុចឈជើង របស់អង្គភាពគ២ ជើងទឹក វាយលើគោក ចំណុចទួលចេក ស្ថិតក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ លោកបានឲ្យដឹងទៀតថា ទីតាំងខាងលើនេះ វាជាទីបញ្ជាការ មូលដ្ឋានឈរជើង របស់កងទព័ សមយ័សង្គ្រាម ខណៈតំបន់ជុំវិញនេះ ជាសមរភូមិក្តៅផងដែរ ។
ចំណែកមន្ត្រីស៊ីម៉ាក់ បានឲ្យដឹងថា ការចុះធ្វើការរាវរក គ្រាប់មិនទាន់ផ្ទុះ នៅចំណុចខាងលើនេះ ដឹកនាំដោយលោក សុខចន្តា ប្រធានគ្រប់គ្រង ក្រុមអ្នកមុជទឹក ដែលមានគ្នា ៨នាក់ និងមានការសហការ ជាមួយកំលាំងគ២ ជើងទឹកវាយលើគោក។ នៅថ្ងៃទី២០ មិថុនា ២០១៨ និងបន្តរហូតដល់ ថ្ងៃទី២១ មិថុនា ២០១៨ ជាលទ្ធផល ក្នុងការរុករកមាន គ្រប់បេ៤១ ចំនួន ១៣៣គ្រាប់ គ្រាប់បេ៤០ ចំនួន ២៦គ្រាប់ ១២,៧ មីលីម៉ែត្រ ចំនួន៧៣១ គ្រាប់ DK82MM ចំនួន ២គ្រាប់ ក្នុងនោះគ្រាប់បែកដៃ របស់សូវៀត ចំនួន ១គ្រាប់ ។
ការរុករក គ្រប់មិនទាន់ផ្ទុះ នៅតាមតំបន់ខាងលើនេះ គឺដើម្បីបញ្ជៀស ការគ្រោះថ្នាក់ ដោយគ្រាប់មិនទាន់ផ្ទុះ ដែលមានកប់នៅក្នុងដី ដោយសារ សង្គ្រាមកន្លងមក ពិសេសក្នុងដី ស្រែចម្ការរបស់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុង ធ្វើការបង្កបង្កើនផល។ ក្រោយការរុករកឃើញ គ្រាប់មិនទាន់ផ្ទុះ ទាំងអស់ខាងលើ ត្រូវបានខាង ជំនាញស៊ីម៉ាក ជាអ្នកគ្រប់គ្រង និងដឹកយកមក ធ្វើការបន្សាប នៅមជ្ឈមណ្ឌល ស៊ីម៉ាក នៅខេត្តកំពង់ឆ្នាំង ខណៈ កន្លងមក ក្រុមជំនាញ របស់ស៊ីម៉ាក់ ធ្លាប់បានធ្វើការមុជ រុករកគ្រាប់មិនទាន់ផ្ទុះ នៅក្នុងទន្លេបឹងបួរ ជាច្រើនកន្លែង និងបានប្រមូលបាន ជាច្រើនគ្រាប់រក្សាទុកយ៉ាងគត់មត់៕ ប្រាថ្នា