ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់ដេកស្លាប់ដោយសារមានជំងឺរ៉ាំរ៉ៃ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនបរទេសដេកស្លាប់ម្នាក់ ឈ្មោះ savaser BORA ភេទ ប្រុស កើតឆ្នាំ 1964 កាន់លិខិតឆ្លងដែន លេខ u07987760 ជាជនអន្តោប្រវេសន៍។

ហេតុការណ៍ភ្ញាក់ផ្អើលនៅម៉ោង១១និង៣០នាទី ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ដេកស្លាប់នៅក្នុងបន្ទប់លេខ៧ ផ្ទះសំណាក់ហេបភីហ្សូនអុិន ស្ថិតនៅក្រុមទី៩ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ។

តាមការពិនិត្យសព នៅលើមុខ មាត់ ក្បាល និងអវៈយវៈពុំមានស្លាកស្នាមអ្វីគួរឲ្យកត់់សម្គាល់ និង ពាក់ពន្ទ័បទល្មើសទេ ។

ការសន្និដ្ឋានរបស់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារមានជំងឺមហារីកសួត ។

សពត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យខ្មែរ សូវៀត តាមការឯកភាពពីសមាសភាពចូលរួម និងលោកព្រះរាជ្ញា ៕ ប៊ុន​រិទ្ធី

 


ចែករំលែក៖