ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីខ្មែរ៤នាក់និងជនជាតិចិនម្នាក់ប្រឈមជាប់ទោសទណ្ឌរឿងឲ្យស្រី្តខែ្មរស៊ីឈ្មួលពពោះ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយកម្លាំងនគរបាល កម្លាំង អាវុធហត្ថ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនិងកម្លាំងនគរបាលខណ្ឌសែនសុខបានចុះបង្ក្រាបករណីលក់ដូរ មនុស្សសម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការីនៃអំពើពពោះជំនួស ដោយឃាត់ខ្លួននារីរងគ្រោះចំនួន៣៣នាក់និងជនសង្ស័យប្រុសស្រីចំនួន៥នាក់ក្នុងនោះប្រុសម្នាក់ ជនជាតិចិន ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមា សាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.ស.២៥៦២ ត្រូវ នឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ចំណុច ផ្ទះវីឡាលេខ២A ផ្លូវលេខ៣៤៨ និងផ្ទះ វីឡាលេខ៩A ផ្លូវលេខ៣៤៨ ស្ថិតនៅក្នុង បុរីវិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលបានឲ្យដឹងថា ក្នុងប្រតិ បត្តិការផ្ទះទី១ ផ្ទះលេខ២A ផ្លូវលេខ៣៤៨ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស ២នាក់ ក្នុងនោះបុរសជនជាតិចិនម្នាក់ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ និង រថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ ស្លាកលេខព្រះសីហនុ ២A -៦៨៨៣, ម៉ូតូ ហុងដា Today ពណ៌ខ្មៅ១គ្រឿង និងផ្ទះទី ២ ផ្ទះលេខ៩A ផ្លូវលេខ៣៤៨ ឃាត់ខ្លួន បានមនុស្សចំនួន១៨នាក់រួមទាំងក្មេង ២នាក់ និងរថយន្ត១គ្រឿងម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២C- ៨៨៦៣ព្រមទាំងដកហូតឯកសារមួយ ចំនួនរួមមាន លិខិតឆ្លងដែនមួយចំនួន និង ឯកសារពាក់ព័ន្ធ ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា ដោយខ្លួនរាល់ថ្ងៃធ្វើការនៅ រោចក្រតែបន្ទាប់មកក៏មានមិត្តភក្តិបបួល ដោយនិយាយថា ធ្វើរឿងនេះបានលុយ ច្រើនរហូតដល់១ម៉ឺនដុល្លារ ពេលគិតៗទៅ ក៏យល់ព្រម។ ពេលនោះមិត្តភក្តិក៏បានឲ្យ ម៉ូតូឌុបដឹកយកទៅបុរីវិមានភ្នំពេញតែម្ដង។ នារីរងគ្រោះបានបន្តឲ្យដឹងទៀតថា ពេល រូបនាងបានសម្រេចចិត្តធ្វើការងារស៊ីឈ្នួល ពពោះនេះពេលនោះគេក៏បាននាំទៅមន្ទីរពេទ្យដើម្បីបាញ់មេជីវិតចូលដោយបានឈ្នួលក្នុងតម្លៃពពោះកូន១បានចំនួន១ម៉ឺនដុល្លារគិតចាប់ពីខែដំបូងឲ្យចំនួន៥០០ ដុល្លារ ខែបន្ទាប់៣០០ដុល្លារ រហូតដល់ កើត ទើបទទួលបានចំនួន៦.០០០ដុល្លារ បន្ថែមទៀត ។

ក្រោយពេលចប់ប្រតិបត្តិការ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនបានឃាត់ខ្លួន មនុស្សចំនួន៤៥នាក់ (ក្មេង២នាក់) ប្រុស ២នាក់ (ប្រុសជនជាតិចិនម្នាក់) ក្នុងនោះស្រ្តីដែលមានផ្ទៃពោះមានចំនួន៣៣នាក់។ ចំណែកមនុស្សផ្សេងទៀតដែលមិនពាក់ ព័ន្ធត្រូវនគរបាលឲ្យត្រឡប់ទៅលំនៅឋានវិញ ។

បច្ចុប្បន្នស្រ្តីពពោះជំនួសចំនួន៣៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទាំង៥នាក់ក្នុងនោះមានបុរសជនជាតិចិននិងស្រីខែ្មររួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យ ដើម្បីចាត់ការតាមច្បាប់ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹង ថា ករណីខាងលើមិនមែនទើបតែមាននោះ ទេ ពោលគឺលេចឮយូរមកហើយតែសមត្ថកិច្ចកម្ពុជាខិតខំប្រឹងប្រែងស្រាវជ្រាវរហូតឈានដល់បង្រ្កាបបានជាញឹកញាប់ផង ដែរ។ ប៉ុន្តែក្រុមទាំងនេះនៅប្រើរូបភាព ផ្សេងៗទៀតដែលឲ្យស្រ្តីជនជាតិខែ្មរមួយចំនួនតូចដើរតួអូសទាញនារីៗតាមភូមិឬរោងចក្រដោយប្រាប់ថា បានលុយច្រើន ជាងធ្វើការងារនេះ ។

ស្រ្តីដែលស៊ីឈ្មួលពពោះខាងលើនេះភាគច្រើនចាញ់បោកក្រុមទាំងនេះពេល សម្រាលកូនរួច សូម្បីតែមុខក្មេងនេះយ៉ាងណាក៏មិនបានឃើញដែរ ៕ អរុណរះ


ចែករំលែក៖