ខេត្តព្រះសីហនុ៖ សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖
«ថ្ងៃនេះ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលបានមកជួបជុំបងប្អូនកូននិងក្មួយៗយុវជន ព្រមទាំងកូនក្មួយកម្មករកម្មការនីនៅក្នុងខេត្តព្រះសីហនុ។
ថ្ងៃនេះយើងទទួលបាននូវសមិទ្ឋផលថ្មីមួយទៀត គឺផ្លូវចំណតពហុបំណងនៃកំពង់ផែស្វយយ័ត្នក្រុងព្រះសីហនុក្រោមជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនដែលគិតជាទឹកប្រាក់ប្រមាណ ៧៤ លានដុល្លារអាមេរិក។ កន្លងមកខ្ញុំបានចុះហត្ថលេខាជាមួយភាគីដៃគូជប៉ុនលើគម្រោងទឹកប្រាក់ប្រមាណ ២០៣ លានដុល្លារក្នុងការអភិវឌ្ឍន៍កំពង់ផែទាំងមូល។
កាលពីពេលមុន កំពង់ផែយើងមានសមត្ថភាពអាចដាក់ទំនិញបានត្រឹមតែ ១ម៉ឺនតោនប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ គឺយើងមានសមត្ថភាពអាចដាក់ទំនិញបាន៥ម៉ឺនតោន ដែលកាលពីមុនកប៉ាល់ដែលផ្ទុកទំនិញលើសពី១ម៉ឺនតោន គឺត្រូវផ្ទេរនៅប្រទេសវៀតណាម, ប្រទេសថៃ ឬប្រទេសឹង្ហបូរីដែលត្រូវចំណាយពេលវេលាច្រើនពីរដង។ ប៉ុន្តែពេលនេះទំនិញចេញចូលដែលមានចំណុះរហូតដល់៥ម៉ុនតោន គឺអស់បារម្ភហើយ។ ចំពោះទិសដៅអភិវឌ្ឍន៍កំពង់ផែនេះ គឺយើងនឹងបន្តកែលម្អពង្រីកកំពុងផែតទៅមុខទៀតដើម្បីអោយយើងអាចដាក់ទំនិញបានរហូតដល់៦ម៉ឺនតោន។
ស្របពេលដែលកំពង់ផែយើងមានសមត្ថភាពអាចដាក់ទំនិញបានរហូតដល់៥ម៉ឺនតោន គឺយើងនឹងចាប់ផ្តើមអោយមានកប៉ាល់ចំណុះធំៗអាចផ្ទុកបរិក្ខារនិងសម្ភារៈរុករកប្រេងនិងធនធានរ៉ែក្រោមបាតសមុទ្រ ដើម្បីយកធន ធានទាំងនោះមកកសាង និងអភិវឌ្ឍន៍ប្រទេសយើ។
អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលគាំទ្រ និងបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០ ដើម្បីសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ