ព័ត៌មានទាន់ហេតុការណ៍៖

រុះរើសាលាចាស់ សង់សាលារៀនថ្មី ជូនប្រជាពលរដ្ឋក៏ដូចលោកគ្រូ អ្នកគ្រូ និងសិស្សសាលាបឋមបាលិលេយ្យ ក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត ៖ ការទង្ទឹងរង់ចាំរបស់ លោកគ្រូរអ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្ស និងសិស្សា នុសិស្សបឋមសិក្សាវត្តបាលិលេយ្យពេលនេះ ទទួលបានសម្រេចហើយគឺសមិទ្ធផលជាអគារសិក្សាថ្មី បន្ទាប់ពីមានការអំពាវនាស្នើសុំនាពេលកន្លងមក ។

ថ្មីៗនេះ អគារនៃ សាលាបឋមសិក្សាចាស់ត្រូវបានរុះរើចេញ ដោយជំនួសមកវិញនូវសាលា រៀនថ្មី ធ្វើពីថ្ម និងមានកម្ពស់ 2ជាន់ នាពេលឆាប់ៗខាងមុខនេះ ដែលមានទីតាំងក្នុងវត្តបាលិលេយ្យ ឋិតក្នុង ភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកគ្រូរអ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្ស រួមទាំងសិស្សសាលាខាងលើ បានលើកឡើងថាៈ ពួកគាត់មានក្ដីរីករាយ និងត្រេកអរជាខ្លាំង ចំពោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងផ្ដល់ នូវសមិទ្ធិផលថ្មីដល់ពួកគាត់ ព្រោះថា សាលារៀនសង់អំពីឈើប្រកសង្កសី ដែលសិស្សសាលារៀន កន្លងមក មានសភាពចាស់ទ្រុឌទ្រោមរួមទាំងទីធ្លាសាលារៀននោះ មានសណ្ឋានដីទាបពេលរដូវវស្សា មានភ្លៀងធ្លាក់ បង្កឲ្យទឹកជន់លិចធ្វើឲ្យមានផលលំបាកដល់ក្មេងតូចៗជាសិស្សានសិស្ស ហើយមាន ពេល ខ្លះខកខានមិនបានទៅសិក្សាទេ ។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា សាលាខាងលើ និងសាងសង់ពីថ្ម មាន 5បន្ទប់ កម្ពស់2ជាន់ ស្មើ10បន្ទប់ គ្រោងចំណាយថវិកាសាងសង់ប្រមាណ 13ម៉ឺនដុល្លាអាមេរិក ហើយថា និងបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី2 ខែកក្កដា ឆ្នាំ2018 ខាងមុខនេះ ក្រោមអធិបតី ភាព លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ។

លោកអភិបាលក្រុង បានបញ្ជាក់បន្ថែមថា ក្រៅពីសាលា បឋមសិក្សាបាលិលេយ្យ ក៏និងសាងសង់សាលារៀនថ្មីមួយកន្លែងទៀត ដើម្បីបំពេញតាមតម្រូវ ការខ្វះ ខាតរបស់ពលរដ្ឋ ខណៈដែលកូនចៅប្រជាជនដែលគ្រប់អាយុត្រូវចូលសិក្សាបានកើនឡើង ។ សាលា នោះ ស្ថិតនៅភូមិអូរឬស្សីលើ សង្កាត់ផ្សារកណ្តាល ដែលសាលានេះ នឹងត្រូវសាង់សង់ពីថ្មដូចគ្នាចំនួន 1ខ្នង ស្មើនិង 6បន្ទប់ ។

លោកប្រាប់ថា ចំណាយក្នុងការសាងសង់សាលានេះ ជាថវិការបស់លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល និងសប្បុរសជននានា តាមគំនិតផ្តួចផ្តើមពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ៕ វណ្ណា


ចែករំលែក៖