ព័ត៌មានទាន់ហេតុការណ៍៖

ដេនីក្វាន់បង្ហោះរូបថតសិចស៊ីលើកដំបូងក្រោយវះកាត់កែដើមទ្រូងថ្មីៗ

ចែករំលែក៖

ភ្នំពេញ៖ តារាសិចស៊ីស្រីល្បីឈ្មោះ កញ្ញា ដេនី ក្វាន់ បានបញ្ចេញរូបថតសិចស៊ីស្រស់សោភាមួយសន្លឹកដែលធ្វើឲ្យអ្នកបានឃើញមិនសរសើរមិនបាន ។  រូបថតនេះគឺបានបង្ហើឡើងក្រោយពេលនាងបានចេញទៅវះកាត់កែដើមទ្រូងជាថ្មីកាលពីចុងខែមុននេះ ។
ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសលុបចោលការដាក់បម្រាម ហាមមិនឲ្យប្រឡូកសិល្បៈរបស់តារាស្រីដេនីក្វាន់ ក្តី ក៏នាងនៅតែមិនទាន់សម្រេចចិត្តចូលប្រឡូកក្នុងការងារសិល្បៈនៅឡើយ ដោយនាងលើកហេតុផលថាមិនមានពេលវេលាសម្រាប់ការងារសិល្បៈនោះទេ ព្រោះតែមមាញឹកនឹងការងារមុខជំនួញនោះ ។  ស្ងប់ស្ងាត់បញ្ចេញរូបថតសិចស៊ី ពេលនេះតារាស្រីរូបនេះ ស្រាប់តែបញ្ចេញរូបថតមួយសន្លឹកដ៏គួរឲ្យទាក់ទាញខ្លាំង ដែលនាងទទួលបានការសរសើរច្រើនជាងការរិះគន់ ។  រូបនេះក៏ជារូបថតដំបូង បន្ទាប់ពីនាងបានសម្រេចចិត្តវះកាត់កែដើមទ្រូងជាថ្មីកាលពីចុងខែឧសភា នៅប្រទេសថៃ ។
ក្រៅពីបង្ហាញរូបថតនេះដែរ តារាចិត្តសឿងរូបនេះ បានបញ្ចេញសារមួយចំនួនទៅកាន់អ្នកគាំទ្រនាងថា មនុស្សមួយចំនួនគិតថាខ្ញុំឆ្កួតនិងសម្រស់ខ្លួនឯង…តែខ្ញុំមិនខ្វល់ពីសំដីពួកគេទេសំខាន់ខ្ញុំពេញចិត្តនិងសម្រស់របស់ខ្ញុំទោះវាស្អាតដោយសារការកែច្នៃក៏ដោយចុះ.តែខ្ញុំក៏បានបំពេញនៅចំណុចខ្វះខាតនៃសម្រស់ខ្ញុំបានហើយហើយខ្ញុំក៏ដឹងថាសម្រស់របស់ខ្ញុំមិននៅជាមួយខ្ញុំបានរហូតនោះទេព្រោះមនុស្សយើងជៀសមិនផុតពីភាពចាស់ជ្រាវជ្រួញដដែលតែមុននិងចាស់ជ្រាវជ្រួញក៏បានស្គាល់ភាពស្អាតនិងគេដែរ!ខ្ញុំមិនដែលខ្លាចនិងប្រាប់គេថាខ្ញុំស្អាតដោយសារកែសម្ភស្សនោះទេហើយក៏អត់ខ្វល់ពីមនុស្សមួយចំនួនដែររិះគន់ថាខ្ញុំកែឡើងមុខដូចខ្មោចមុខដូចព្រះយូឡាយ..គីមីពេញខ្លួនរស់មិនបានយូរតែក៏ចង់ប្រាប់ពួកគាត់វិញថាជីវិតមនុស្សមិនទៀងនោះទេអ្នកខ្លះធម្មជាតិស្លាប់មុនគីមីក៏មានច្រើនដែរព្រោះជីវិតមនុស្សកើតមកគឺជៀសមិនផុតពីសេចក្តីស្លាប់ទេ…ចឹងហើយសូមកុំប្រមាថជីវិតខ្ញុំអីបើអ្នកបានកើតមកមានសម្រស់ធម្មជាតិស្រស់ស្អាតហើយគួរតែអាណិតដល់ខ្ញុំដែលកើតមកមិនស្អាតខំចំណាយលុយចំណាយពេលវេលាជាពិសេសត្រូវឆ្លងកាត់មុខកាំបិតយ៉ាងឈឺចាប់ដើម្បីអោយមានសម្រស់ស្រស់ស្អាតដូចស្រីដទៃទៀត. នៅលើលោកនេះមនុស្សស្រីណាដែរថាមិនចង់ស្អាត? ។
ចុងក្រោយនាងនិយាយដោយខ្លីថា ដូច្នេះបើអ្នកមានសម្រស់ស្រស់ស្អាតហើយសូមកុំដៀលអ្នកដទៃដែលមិនស្អាត!៕  វឌ្ឍនា

ចែករំលែក៖