ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីព្រឹក លោក សុខ ពេញវុធ អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ បានអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ២៧៣នាក់ នៅទីបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ ។
ក្នុងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមជាគណៈអធិបតីពី ឧត្តមសនីយ៍ឯក យិន ច័ន្ទធឿន មេបញ្ជាការកងអង្គរក្សសម្តេចតេជោ, លោក សាយ ចន្ថា ប្រធានគណបក្សសង្កាត់ចតុមុខ រួមជាមួយសមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកាគណបក្សសង្កាត់ចតុមុខ សរុបចំនួន ៣០០នាក់ ។
ក្នុងនោះ លោក ប្រធានគណៈអធិបតី បាននាំយកថវិកា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ចំនួន ៥,៤៦០,០០០រៀល ចែកជូនដល់សមាជិកគណក្សចំនួន ២៧៣នាក់ ហើយ លោក ប្រធានគណៈអធិបតី ក៏បានឧបត្តម្ភថវិកាផ្ទាល់ខ្លួនបន្ថែមដល់សមាជិកគណបក្សចំនួន ២៧៣នាក់/ម្នាក់ៗ ថវិកាចំនួន ២០,០០០រៀល បន្ថែម ដូច្នេះ សរុបក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០,០០០រៀល និង ឧបត្ថម្ភដល់ ទីបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោថវិកាចំនួន ២,៥៤០,០០០រៀល សរុបថវិកា លោក ប្រធានគណៈអធិបតី ចំនួន ៨,០០០,០០០រៀល ។
ក្នុងឱកាសនេះដែរ លោក សុខ ពេញវុធ ប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ ក៏បានកោតសសើរដល់កងអង្គរក្សសម្តេចតេជោដែលបានកាពារសុខសុវត្ថិភាពជូនសម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធិបណ្ឌិត បានយ៉ាងល្អប្រសើរ និង ជូនពរដល់កងអងរក្សសម្តេចតេជោ ក៏ដូចជាបងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ទទួលបានជោគជ័យគ្រប់ភារៈកិច្ចផងដែរ ៕ ស តារា