ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងមានវិបត្តិអ្វី ឆ្លងដដល់ជិតកណ្តាលទន្លេលោតទឹកសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិរឿងអីនោះទេ បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ខណៈដែលជិះម៉ូតូមកឆ្លងទូកដ នៅកំពង់ចម្លងព្រែកតូច ហើយ ពេលឆ្លងចេញពីច្រាំងទន្លេចម្ងាយប្រហែលជាង៣០ម៉ែត្រពីច្រាំង លោតទឹកប្រូងបាត់ខ្លួនតែម្ដង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។

នគរបាលស្រុកស្អាងបានឲ្យ ដឹងថា ជនរងគ្រោះឈ្មោះ ទាងហោ ស៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ។

សាក្សីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងមកឆ្លងទូកដ នៅកំពង់ចម្លងព្រែកតូច។ លុះ ពេលឆ្លងដល់ចម្ងាយប្រហែលជាង៣០ម៉ែត្រពីច្រាំងទន្លេ ជនរងគ្រោះទំនងជាស្រវឹងស្រានិងតូចចិត្តរឿងអ្វីមួយក៏សម្រេចចិត្តលោតចូលទឹកទន្លេបាសាក់បាត់ខ្លួនតែម្ដង។ លុះដល់ថ្ងៃទី២៤ មិថុនា ២០១៨ វេលាម៉ោង៨ និង១៥នាទី ព្រឹកទើបគេប្រទះឃើញសាកសពអណ្តែកទឹកក្នុងទន្លេបាសាក់ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ហើយក្រុមគ្រួសារបានមកស្រង់សព ដាក់ល់គោក ។

ក្រោយបានទទួលព័ត៌មាននេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លា បានសហការ ជាមួយផ្នែកជំនាញចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ ឃើញថាពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ជាអំពើឃាតកម្មឡើយគឺ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សព ឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា


ចែករំលែក៖