ព័ត៌មានទាន់ហេតុការណ៍៖

គំនរសំរាមនៅលើផ្លូវបេតុងក្នុងភូមិត្រពាំងស្វាយ និងក្បែរសាលាបឋមសិក្សាជះក្លឹនស្អុយច្រាស់ខ្យល់

ចែករំលែក៖

ភ្នំពេញ៖ គំនរសំរាមនៅលើផ្លូវបេតុក្នុងភូមិត្រពាំងស្វាយ និងក្បែសាលាបឋមស្សិក្សាផងនោះកំពុងជះក្លិនស្អុយទ្រាំ ពុំបានពលរដ្ឋស្នើអាជ្ញាធរខណ្ឌសែនសុខជួយពិនិត្យមើលផង ។

សូមរំលឹកថា នៅពេលថ្មីៗនេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានប្រជុំណែនាំដល់អាជ្ញាធរខណ្ឌទាំង១២នៅក្នុងរាជធានីភ្នំពេញ ត្រូវខិតខំ ត្រួតពិនិត្យ យកចិត្តទុកដាក់អំពីបរិស្ថាននៅតាមមូលដ្ឋានរៀងៗខ្លួន ។

ជាពិសេសត្រូវយកចិត្តទុកដាក់អំពីរឿងសំរាម ឲ្យបានម៉ត់ចត់ ចៀសវាងមានការប៉ះពាល់បរិស្ថាន ទៅដល់ប្រជាពលរដ្ឋ ។

ចំពោះបញ្ហានេះ ត្រូវបានអាជ្ញាធរខណ្ឌមួយចំនួនកំពុងអនុវត្តន៍បានល្អប្រសើរគួរឲ្យកត់សម្គាល់ ផ្ទុយទៅវិញ ក៏នៅមានខណ្ឌមួយចំនួនទៀត មិនទាន់បានអនុវត្តន៍នូវការណែនាំរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញនៅឡើយនោះទេ ។

ជាក់ស្តែង បើយើងធ្វើដំណើរទៅមើលតាមបណ្តោយផ្លូវបេតុង ១ខ្សែ ឆ្ពោះទៅកាន់ សាលាបឋមសិក្សា ត្រពាំងស្វាយ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ យើងនឹងបានឃើញគំនរសំរាមជាហូរហែ កំពុងបង្អួតភ្នែកអ្នកដំណើរ ។

ពលរដ្ឋរស់នៅតំបន់នោះលួចប្រាប់ឲ្យដឹងថា គំនរសំរាមនៅលើផ្លូវបេតុង ឆ្ពោះទៅកាន់ សាលាបឋមសិក្សា ត្រពាំងស្វាយ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នេះ គឺកើតមានជាយូរមកហើយ ហើយហាក់ដូចជាមិន ដែលឃើញមានគេមកប្រមូលសោះ ដោយបណ្តោយឲ្យទីនេះក្លាយទៅជាគំនរសំរាម រលួយ ហូរទឹកស្អុយ ពេញផ្លូវ ជះក្លឹនអាក្រក់ទៅដល់អ្នកដំណើរទៅមករាល់ថ្ងៃ ។

ដោយសារបញ្ហាទាំងអស់នេះ ពលរដ្ឋ សូមស្នើទៅដល់អាជ្ញាធរខណ្ឌសែនសុខ មេត្តាជួយពិនិត្យ និងមានវិធានការ ក៏ដូចជា ដាក់បំរាម ហាមឃាត់ ឬក៏ដាក់កម្លាំងតាមឃ្លាំមើល ដើម្បីចាប់ឃាត់អ្នកល្មើសបោះចោលសំរាមឥតសណ្តាប់ធ្នាប់ ចាត់ការតាមច្បាប់ ។

សូមបញ្ជាក់ថា រូបភាព គំនរសំរាមនៅលើផ្លូវបេតុង ឆ្ពោះទៅកាន់ សាលាបឋមសិក្សា ត្រពាំងស្វាយ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នេះ ត្រូវបានក្រុមការងារ ថតបាន កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ។

ពលរដ្ឋសង្ឃឹមថាអាជ្ញាធរខណ្ឌសែនសុខ និងចុះទៅពិនិត្យក៏ដូចជាជួយឲ្យក្រុមហ៊ុនសុីនទ្រីមកប្រមូលគំនរសំរាមនៅកន្លែងឲ្យអស់ផងព្រោះថា ឥឡូវកំពុងជះក្លឹនស្អុយខ្លាំងណាស់ ៕ តុង សីហា


ចែករំលែក៖