ព័ត៌មានទាន់ហេតុការណ៍៖

រឿង បាតដៅខ្មៅ ប្រជុំដោយផលិតករ និងតារាសម្តែងវ័យក្មេង ពេញដោយសមត្ថភាព

ចែករំលែក៖

ភ្នំពេញ៖ រឿង”បាតដៃខ្មៅ”ដែលដឹកនាំសម្តែងផលិត និងសម្តែងដោយយុវជនមានសមត្ថភាព ជាច្រើនរូបនេះបានសម្ពោធប្រកាសបើកឲ្យចាក់បញ្ចាំងហើយកាលពីរាត្រីថ្ងៃទី២៦ ខែមិថុនានេះ ជាមួយនឹងការកោតសរសើរខ្លាំង ។

ព្រឹត្តិការណ៍ប្រកាសសម្ពោធនេះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី មន្ត្រីក្រសួងវប្បធម៌ សិល្បករផលិតកករ អ្នកជំនួញជាច្រើនផងដែរ ។ បាតដៃខ្មៅគឺជាខ្សែភាពយន្តបែបរន្ធត់ និងមនោសញ្ចេតនា ថ្មីមួយប្រភេទ បង្កប់ដោយអបិយជំនឿ និងត្រូវដកស្រង់ចេញពីប្រលោមលោករបស់ក្រុមហ៊ុនសប្បាយ ដែលទទួលបានការចូលអានរាប់លាននាក់កន្លងទៅ ។

លោកមាស រស្មី អ្នកដឹកនាំសម្តែងវ័យក្មេង បានបញ្ជាក់ថាភាពយន្តរឿង «បាតដៃខ្មៅ»មានរយៈពេល៩០នាទី ប៉ុន្តែក្រុមការងារបានសម្រួលពីអត្ថបទប្រលោមលោកមកជាអត្ថបទភាពយន្តដោយប្រើពេល៣ខែ និងការស្វែងរកទីតាំងផលិត និងតួសម្តែង ចំនួន២ខែ រយៈពេល១ខែដើម្បីថត និង៥ខែក្នុងការកាត់តសរុបប្រមាណ១០ខែ ។

លោកថា មានមនុស្សប្រមាណជាង១០០នាក់ដើម្បីចូលរួមផលិតស្នាដៃមួយនេះឡើង។ លោកនៅតែទទួលយកការរិះគន់ស្ថាបនា ប៉ុន្តែលោកស្នើឲ្យទស្សនិកជនបើកចិត្តឲ្យទូលាយក្នុងការទទួលយករឿងនេះ ព្រោះជាការខិតខំសម្រិតសម្រាំងបង្កើតថ្មីសម្រាប់ទស្សនិកជន ។

លោកជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនសប្បាយបានឲ្យដឹងថា លោកអ្នក ដែលមិនទាន់បានទស្សនារឿង”បាតដៃខ្មៅ”អាច និងគិតថារឿងនេះចូលដល់អារម្មណ៍អ្នកទស្សនាបានអត់ ។ ប៉ុន្តែលោកអ្នកនឹងភ្ញាក់ផ្អើលចំពោះសាច់រឿងមួយនេះ ក៏ដូចជាទេពកោសល្យតួសម្តែង ដែលគ្រាន់តែជាអ្នកចម្រៀងបែបស្នាដៃកូនខ្មែរបែរជាមកក្លាយជាថតភាពយន្តរួចសម្តែងបានកម្រិតមួយស្មានមិនដល់ ។ លោកថា ចង់ផ្តល់ឱកាសឲ្យអ្នកនិពន្ឋវ័យក្មេងផលិតករវ័យក្មេង និងតារារលកក្រោយមានឱកាសបញ្ចេញនូវអ្វី ដែលខ្លួនស្រឡាញ់ហើយខិតខំធ្វើឲ្យបាន ។ យើង ក៏ត្រូវការអ្នកដឹកនាំជើងចាស់ព្រឹទ្ឋាចារ្យ នានាដើម្បីព្រឹក្សាជូនអ្នកក្រោយ ។ “បាតដៃខ្មៅ”បោះទុនល្មមទេតែបានដាក់ទិសដៅបង្ខឹកតារាថ្មីភាគច្រើនជាអ្នកចម្រៀងអ្នកនិពន្ឋរហូតទាល់តែអាចសម្រេចបាន ។

គួរបញ្ជាក់ដែរថា ភាពយន្តខ្នាតធំរឿង “បាតដៃខ្មៅ”ចាក់បញ្ចាំងនៅថ្ងៃទី២៨ ខែមិថុនា នេះតទៅ នៅគ្រប់រោងភាពយន្ត៕ វឌ្ឍនា


ចែករំលែក៖