ព័ត៌មានទាន់ហេតុការណ៍៖

បត់រថយន្តឆ្លងផ្លូវមិនស៊ីញ៉ូ ត្រូវម៉ូតូមកពីក្រោយបុកពីចំហៀងបណ្ដាលឲ្យរងរបួសស្រាលពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស់ជនជាតិបរទេសម្នាក់បើករថយន្ដម៊ែស៊ដេសមួយគ្រឿងបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូវ៉េវ ដែលជិះដោយយុវជនពីរនាក់ធ្វើដំណើរស្របទិសគ្នាជាមួយរថយន្ដបុកចំពីចំហៀងបណ្ដាលឲ្យខូចខាតរថយន្ដ និងម៉ូតូបន្តិចបន្តួច និងរងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១ និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១១០កែងផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

បើតាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេជិះម៉ូតូឌុបគ្នសម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1H-2614 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុមានរថយន្ដមួយគ្រឿងម៉ាក ម៊ែស៊ដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Q-7731 បើកបរដោយបុរសជនជាតិបរទេសម្នាក់ ដែលធ្វើដំណើរខាងមុខបានបត់ឆ្វេងឆ្លងផ្លូវភ្លាមៗ ធ្វើឲ្យពួកគេចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្ដតែម្ដង ។

ក្រោយពីកើតហេតុភាគីទាំងសងខាងធ្វើសម្របសម្រួលគ្នាដោយភាគីខាងរថយន្ដព្រមសងថ្លៃខូចខាត និងថ្លៃព្យាបាលរបួសចំនួន30$ដើម្បីបញ្ចប់រឿងតែម្ដង៕ ភារ៉ា ដង្កោ


ចែករំលែក៖