ខេត្តឧត្តរមានជ័យ ៖ ផ្ទះពលរដ្ឋ១ខ្នង ស្ថិតក្នុងភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង កាលពីរសៀល ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ។
បើតាមសមត្ថកិច្ច ម្ចាស់ផ្ទះមានឈ្មោះ ដៀម ដួន អាយុ៣៤ឆ្នាំ។
ករណីនេះធ្វើឲ្យឆេះផ្នែកខាងលើទាំងស្រុង និងខូចខាត់របស់របរក្នុងផ្ទះមួយចំនួន ដូចជា៖ មាសចំនួន១តម្លឹង និង៧ជី ប្រាក់ខ្មែរចំនួន៣លានរៀល ប្រាក់បាតចំនួន ២ម៉ឺនបាត និងសាងសងគិតជាទឹកប្រាក់ចំនួន ៤០ម៉ឺនបាត។
សមត្ថកិច្ចបញ្ជាក់ថា អំឡុងពេលឆាបឆេះ ម្ចាស់ផ្ទះមិននៅ ហើយចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕ ប៉ែន នួន