ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់​ស្លាប់​មនុស្ស​២​នាក់ នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ចែករំលែក៖

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ កាលពី​ព្រលប់​ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បាន​បង្ក​ជា​រន្ទះបាញ់​សម្លាប់​មនុស្ស​២​នាក់ និង​សន្លប់​ម្នាក់ នៅ​ចំណុច​គោក​ច្រឹ​ក​លិច ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​។​

​បើតាម​នគរបាល​ស្រុក​ចុងកាល់ បាន​ឲ្យ​ដឹងថា ករណី​រន្ទះបាញ់​នេះ បាន​បណ្តា​យ​ឱ្យ​មនុស្ស​ស្លាប់ ២​នាក់ ទី​១៖ ឈ្មោះ ច្រុ​ច ហ៊ីង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ទី​២៖ ឈ្មោ ម៉ា សឿ​ម ភេទ​ស្រី អាយុ​៦៧​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ទី​៣​ដែល​សន្លប់ ឈ្មោះហ៊ា សាវុធ ហៅ ប៉ាក់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​។

មុន​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ដេញគោ​ពី​ព្រៃ ហើយក៏​ត្រូវ​រន្ទះបាញ់​តែម្តង​។​

​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ប៉ែន នួន


ចែករំលែក៖