ព័ត៌មានទាន់ហេតុការណ៍៖

សាច់មាន់ និងគ្រឿងក្នុងជ្រូកនាំចូលរាប់តោនក្នុងមួយថ្ងៃ យូរហើយទើបចាប់ម្តង

ចែករំលែក៖

ប៉ោយប៉ែត ៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្ហតបន្ទាយមានជ័យចាប់បានសាច់មាន់១រទេះនៅល្ងាចថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលកោះសង្កាត់ និងក្រុងប៉ោយប៉ែ ខេត្តបន្ទាយមានជ័យ ដើម្បីដុតកំទេចចោល ។

ក្រុមកម្មករច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតបង្ហើបថា តាំងពីលោក សាន វិជ្ជាសារ៉ាវុធ ឡើងកាន់ជាប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យជំនួស លោក ស៊ានស៊ីណាត ដែលត្រូវថ្នាក់លើធ្វើការផ្លាស់ប្តូរទៅកន្លែងផ្សេងគេឃើញសាច់មាន់ចម្រុះ និងពោះជ្រូកពិសេសប្រហិតត្រូវឈ្មួញដឹកចូលកម្ពុជា តា មច្រកទ្វារអន្តរជាតិមួយថ្ងៃៗរាប់សិបរទេះដែក និងរទេះឈើមិនដែលឃើញមន្ត្រីជំនាញកាំកុងត្រូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត យកចិត្តទុកដាក់បង្ក្តាបឡើយហាក់បីដូចជាក្រុមឈ្មួញបង់ប្រាក់ប្រចាំខែ ខណៈសុខភាពពលរដ្ឋបច្ចុប្បន្នទាំងអ្នកមានអ្នកក្ររត់រកពេទ្យក្នុង និងក្រៅប្រទេសរាល់ថ្ងៃដោយសារបញ្ហាសុខភាពទទួលទានបន្លែត្រីសាច់នាំចូលពីប្រទេសជិតខាងសង្ស័យមកពីការធ្វេសប្រហេសរបស់មន្ត្តី ។

ប្រភពពីអ្នកចេញចូលផ្សាររុងក្លៃស្រុកអារញ្ញទឹកដីថៃ ខ្សឹបដាក់ត្រចៀកថា រាល់ថ្ងៃសាច់មាន់ប្រហិត និងពោះជ្រូកឆ្លងកាត់តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ច្រើនណាស់ហើយថាការវេចខ្ចប់ដឹកចេញមានគ្រប់រូបភាពខណៈមន្ត្រីជំនាញមិនដែលខ្វល់ និងពិនិត្យមើលរទេះដឹកទំនិញចូលពីថៃផងនោះបណ្ដោយឲ្យកូនចៅរបស់ចាំកត់ក្បាលរទេះបង់ប្រាក់ប្រចាំខែ ។

មន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតហាក់ស្ងាត់ស្ងៀមសង្ស័យឲ្យកូនចៅរាប់តែចំនួនជើងរទេះគិតតែប្រាក់ទេមើលទៅ ។

ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យលោកសានវិជ្ជាសារ៉ាវុធធ្លាប់ប្រាប់ក្រុមអ្នកព័ត៌មានថារដ្ឋមន្ត្រីក្រសួងកសិកម្មមិនបានហាមឃាត់ពីការនាំចូលសាច់សត្វពីប្រទេសជិតខាងទេពោលគឺមានទាំងច្បាប់អនុញ្ញាតិឲ្យដឹកថែមទៀតដោយសារម្ហូបអាហារលើទីផ្សារផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ ។

លោកថា លើកលែងតែសាច់ទាំងនោះមិនបានវេចខ្ចប់ត្រឹមត្រូវឬគ្មានការក្លាស្សេទឹកកកតាមស្តង់ដាបើឃើញគឺចាប់ហើយ ។

ប្រភពបង្ហើបថាដោយសង្ស័យសំអាងលើហេតុផលនេះហើយបានជាមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យទាំងមេទាំងកូនពិសេសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិៈសេះលែងដៃ ។ ជំវិញករណីខាងលើនេះលោក សាន វិជ្ជាសារ៉ាវុធ មិនទាន់មានការបកស្រាយឡើយព្រោះទូរស័ព្ទចូលមិនទទួល៕ វណ្ណា


ចែករំលែក៖