ខេត្តស្វាយរៀង៖ មានរឿងគួរឲ្យហួសចិត្តមួយបានកើតឡើងរវាងបុរសមានវ័យចំណាស់ម្នាក់បានប្រចណ្ឌ័ប្រពន្ធ និងអ្នកភូមិថាបានស្រឡាញ់គ្នាធ្វើឲ្យភ្លើងពុះកញ្រោលបានប្រើហិង្សាកាប់កាំិត និងពូថៅទៅលើប្រពន្ធបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានអ្នកភូមិអន្តរាគមន៍រាយការណ៏មកសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនភ្លាមៗព្រមទាំងយកស្ត្រីខាងលើមកសង្គ្រោះនៅមន្ទីរបង្អែកខេត្តស្វាយរៀង ។
ហេតុការណ៏ការប្រើហិង្សានេះ បានកើតឡើងកាលពីថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង៥ និង៤០នាទីល្ងាចនៅចំណុចភូមិតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំបានប្រាប់កាសែតនគរវត្តថា បុរសសង្ស័យជាប្ដីមានឈ្មោះ គង់ សាមិន អាយុ៦៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រំ ក្រោយពីធ្វើសកម្មភាពហិង្សាកាប់ នឹងកាំបិតពូថៅរួចមកត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្លាមៗ ។
ចំណែកស្ត្រីជាប្រពន្ធ ដែលរងរបួសធ្ងន់មានឈ្មោះជា សាម៉ាក់អាយុ៦៣ឆ្នាំមុខរបរកសិករអ្នកទាំងពីរស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា ជនសង្ស័យជាប្ដីបានប្រើហិង្សាដោយបានដោយយកកំាបិត និងពូថៅមកកាប់្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹងនឹងកន្លែង ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុ ដែលគាត់បានប្រើអំពើហិង្សាទៅលើប្រពន្ធ ព្រោះតែមានចិត្តប្រចណ្ឌ និងអ្នកភូមិយូរខែមកហើយ ទើបធ្វើឲ្យគាត់មានចិត្តទ្រាំមិនបានក៏បង្កហិង្សាបែបនេះទៅ ។
បច្ចុប្បន្នស្ត្រីរងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ព្រមទាំងកសាងសំណុំរឿងជនសង្ស័យមកកាន់អធិការដ្ឋាននគបាល ស្រុកស្វាយជ្រំដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន