ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូអត់ស្លាកលេខព្យាយាមគេចពីសមត្ថកិច្ចតែមិនរួច

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូហុងដាមួយគ្រឿងគ្មានស្លាកលេខ ខណៈឃើញសម្ថកិច្ច ក៏ព្យាយាមគេចខ្លួនតែមិនរួច ក៏ត្រូវបានមត្ថកិច្ចដេញឃាត់ជាប់ ។ ដោយឡែកបក្ខពួកចំនួន៤នាក់ជិះម៉ូតូ២គ្រឿងទៀតគេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ផ្លូវ១៨៣កែងនិងផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយឃាត់ខ្លួនបាននៅចំណុចស្តុប ពេទ្យចិន ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ អ៊ឹង ប៊ុនលៀង អាយុ២១ឆ្នាំ មុខរបប នៅផ្ទះ ស្នាក់នៅ ភូមិអូបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែន ។

ចំនែកម្នាក់ទៀត មានឈ្មោះ វ៉ា ពិសឹទ្ធភេទប្រុស អាយុ ១៧ឆ្នាំ មុខរបប មន្ត្រីជាប់កិច្ចសន្យា មន្ទីផែនការ ខេត្តកោះកុង ស្នាកនៅ ខេត្តកោះកុង ។

ដកហូតម៉ូតូ ម៉ាកឌ្រីមសង់ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ អត់មានស្លាកលេខមួយគ្រឿង និងកាបូបស្ពាយ របស់មនុស្សស្រីមួយ ។

តាមសម្តី មេប៉ុស្តិទំនប់ទឹក បានឲ្យដឹងថា មុននិងឈានទៅការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់នេះបាន គឺកម្លាំងសមត្ថកិច្ចរបស់លោក បានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេង ខណៈមកដល់ចំណុចផ្លូវ ១៨៣កែងនិងផ្លូវ ម៉ៅសេងទុង ក៍ស្រាប់តែប្រទះឃើញ បុរសចំនួន៦នាក់ បានជិះម៉ូតូ ឌ្រីមសង់ ចំនួនបីគ្រឿង ហើយម៉ូតូទាំងបីគ្រឿងនោះ សុទ្ធអត់មានស្លាកលេខ ព្រមស្ពាយកាបូបរបស់មនុស្ស ស្រីផងនោះ ដោយឃើញសភាពបែបនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានជិះម៉ូតូដេញតាមដើម្បីឃាត់សួរនាំ តែពេលនោះក្រុមក្មេងស្ទាវទាំង បានបន្ថែមល្បឿនម៉ូតូ រត់គេចខ្លួន រហូតដល់ ផ្លូវព្រះសីហនុ សង្កាត់បឹងរាំង ខណ្ឌដូនពញ ទើបសមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស២នាក់ និងម៉ូតូមួយគ្រឿង ព្រមទាំងដកហូត ការបូបស្ពាយ របស់មនុស្សស្រីមួយ ចំនែកបក្ខពួកផ្សេងទៀតបានជិះរត់គេចខ្លួនបាត់អស់ ។

ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពី ខ្លួនបានហើយសមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យទាំង២នាក់ យកទៅសាកសួរនៅប៉ុស្តិនគរបាលទំនប់ទឹក ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ពួកគេមានគ្នា៦នាក់ ទើបចេញពីដើរលេងកោះពេជ្រ គោលបំណងទៅហូបអីបន្តរ តែជិះមកដល់ចំណុចខាងលើកត្រូវសមត្ថកិច្ចដេញឃាត់ខ្លួនតែម្តង ហើយពួកគេបានបន្តទៀតថា ពួកគេធ្លាប់ប្រើប្រាស់គ្រឿងញៀនថែមទៀតផង ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖