ខេត្តព្រះសីហនុ៖ ស្ត្រីបំរើការផ្នែកខាងអនាម័យនៅតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំងម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលស្ត្រីរងគ្រោះដើរឆ្លងផ្លូវ ហើយត្រូវម៉ូតូបុកពេញទំហឹង។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ហេតុការណ៍នេះកើតមានឡើងនៅ វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវបេតុងក្នុងតំបន់ សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះភាគីខាងម៉ូតូ ម៉ាកហុងដា១២៥ឆ្នាំ២០១១ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ១E ៧៧២៩ ទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះសុីវ ឆាយ៉ា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរ កម្មករ ស្នាក់នៅផ្ទះជួលភូមិស្មាច់ដែង ឃុំរាមស្រុកព្រៃនប់ ។ ចំណែកស្រ្តីរងគ្រោះ ឈ្មោះលុយ ពៅ អាយុ៤៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងតំបន់សេដ្ឋកិច្ចពិសេស ។
បច្ចុប្បន្នអ្នកបើកបរម៉ូតូដែលរងរបួសដែរនោះ ត្រូវបាន នគរបាល ឃាត់ខ្លួនបណ្តោះអាសន្នដើម្បីចាត់ចែងតាមច្បាប់ ៕ឆ្លាម សមុទ្រ