ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺប្រចាំកាយច្រើនមុខដេកស្លាប់ក្នុងមុងទាល់តែស្អុយទើបបងប្អូនដឹង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ដែលមាន ជម្ងឺប្រចាំកាយ ជាច្រើនមុខ ត្រូវសាច់ញាតិ ប្រទះឃើញដេកស្លាប់ក្នុងសភាពស្អុយ ហើមរលួយក្នុងមុង បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃ ព្រហស្បតិ៍ ១ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៨ នៅបារ៉ែត ក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា សាកសព ឈ្មោះ ដន ដារ៉ា ភេទប្រុស អាយុ ៥៣ឆ្នាំ មកស្នាក់នៅ ចាំផ្ទះឲ្យបងប្រុស ឈ្មោះ ឈុន ប៊ុនទី ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅ រាជធានីភ្នំពេញយុរខែមកហើយ។ សាកសពមាន ជំងឺទឹកនោមផ្អែម ដំបៅមេជើង និងជំងឺ ស្លាប់មួយចំហៀងខ្លួន និងជំងឺលើសឈាម តែអាចដើរ បានតិចៗ ដោយប្រើឈើច្រត់ ហើយហូបស្រា ជាប់ជាប្រចាំទៀតផង ។

ប្រភពដដែលបានឲ្យដឹងទៀថា មុនពេល មានការភ្ញាក់ផ្អើល ឈ្មោះ មាស ប៊ុនយី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្រុង ប៉ោយប៉ែត បានមកជួយ បោសសម្អាតផ្ទះ អ៊ុំរបស់ខ្លួន នៅចំណុចខាងលើស្រាប់តែ បានប្រទះឃើញ អ៊ុំរបស់ខ្លួន ដែលមកដេកចាំផ្ទះ ឲ្យបងរបស់គាត់ ដេកស្លាប់ ប្រហែលជា ៣ថ្ងៃ កន្លងមកហើយ។ សាកសព មានសភាព ហើយស្អុយរលួយ ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះមក តាមការពិនិត្យ សាកសព ពុំឃើញមាន ស្លាកស្នាម ឬមានវត្ថុតាងអ្វី ពាក់ពន្ធ័នឹងអំពើ ឃាតកម្មនោះទេ គឺស្លាប់ដោយជំងឺខ្យល់គរ រួចបានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖