ព័ត៌មានទាន់ហេតុការណ៍៖

ទៅដកផ្សិតក្នុងព្រៃជាមួយគ្នាឆ្លៀតឱកាសចាប់រំលោភតែពុំបានសម្រេច

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ដែលមាន ប្រពន្ធ និងកូនរួចទៅហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីប៉ុនប៉ងរំលោភសេព សន្ថវៈលើស្រ្តីម្នាក់តែមិនបានសម្រេច បន្ទាប់ពីបុរសរូបនេះបានទៅដកផ្សិតជា មួយស្រ្ដីរងគ្រោះក្នុងព្រៃតែ២នាក់ ហើយ តណ្ហាពុះកញ្ជ្រោលទ្រាំពុំក៏បានធ្វើសកម្មភាពចាប់រំលោភនាងតែពុំបានសម្រេចនោះទេ។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃសៅរ៍ ៣រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្នុង ព្រៃភូមិពាមល្វែក ឃុំកំពង់ហ្លួង ស្រុក ពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ សរ ទែល អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពាមល្វែក ឃុំកំពង់ ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល មានប្រពន្ធ និងកូន៤នាក់។ រីឯស្រ្ដីរងគ្រោះមានអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងមាន ប្តីធ្វើការជាកម្មករនៅរាជធានីភ្នំពេញ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើត ហេតុនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៨ ជនសង្ស័យនិងស្រ្ដីរងគ្រោះបានបបួលគ្នាដើរទៅព្រៃដើម្បីរកដកផ្សិតយកទៅលក់។ លុះដើរមកដល់ព្រៃជនសង្ស័យនិងស្រ្ដីរងគ្រោះបានបំបែកផ្លូវគ្នារកផ្សិត រៀងៗខ្លួន ហើយបានមួយសន្ទុះជនសង្ស័យ បានស្រែកហៅស្រ្ដីរងគ្រោះ។ ខណៈនោះ ស្រ្ដីរងគ្រោះបានឆ្លើយតបថា “ខ្ញុំនៅដកឯ កន្លែងនេះ”។ បន្ទាប់មកជនសង្ស័យក៏បានដើរទៅរកស្រ្ដីរងគ្រោះ ហើយពេលទៅដល់ ជនសង្ស័យក៏ប្រើល្បិចសុំមើលថង់ដាក់ផ្សិត របស់ស្រ្ដីរងគ្រោះរួចឆ្លៀតឱកាសទ្រាំពុំបានក៏ធ្វើសកម្មភាពចាប់ផ្តួលស្រ្ដីរងគ្រោះឲ្យ ដួលទៅនឹងដីរួចឡើងទ្រោបពីលើ ហើយ ថើបយកដៃចាប់ច្របាច់សុដន់ និងប្រដាប់ភេទធ្វើឲ្យនារីរងគ្រោះរើបម្រះរួចរត់គេចទៅផ្ទះរួចហើយរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ម្ដាយរបស់នាងតែម្តង។ ក្រោយពី ម្ដាយស្រ្ដីរងគ្រោះបានស្ដាប់រួចភ្លាមនោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់លួងសុំជួយធ្វើអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យ ។

ប្រភពដដែលបន្ដទៀតថា ក្រោយពី សមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្ដឹងពីម្ដាយស្រ្ដីរងគ្រោះរួចមកសមត្ថកិច្ចក៏បានចុះទៅចាប់ខ្លួនជនសង្ស័យខាងលើយក មកប៉ុស្ដិ៍នគរបាលដើម្បីសួរនាំហើយជន សង្ស័យបានសារភាពថា ពិតជាបានចាប់ រំលោភស្រ្តីរងគ្រោះប្រាកដមែន ហើយនគរ បាលប៉ុស្តិ៍បានសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់បន្ត ៕ ស្អាងជ័យ


ចែករំលែក៖