ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកជាមួយស្ត្រីជិះកង់របួសធ្ងន់របកស្បែកក្បាលគួរឲ្យរន្ធត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ខណះស្ត្រីជិះកង់មិនប្រកាន់ស្ដាំបុកជាមួយអ្នកជិះម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរណូករណែកកណ្ដាលផ្លូវធ្វើឲ្យស្ត្រីខាងលើរបួសធ្ងន់របកស្បែកក្បាលសន្លប់ និងកន្លែង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិពពេល ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុករមាសហែកបានឲ្យកាសែតនគរវត្តដឹងថា បុរស ដែលរងរបួសមានឈ្មោះ ម៉ៅ ពៅ អាយុ24ឆ្នាំ មុខរបរកសិករ នៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ដោយជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរី2015 ពាក់ស្លាកលេខភ្នំពេញ 1CT.3562ខូចខាតយ៉ាងដំណំ ។

ចំណែកឯស្ត្រី ដែលជិះកង់មានឈ្មោះ ពុត យន់ អាយុ66ឆ្នាំ មុខរបរកសិករ រស់នៅភូមិពពេល ឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀង ។

តាមសាក្សីបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីចំណាស់ម្នាក់បានជិះកង់មួយគ្រឿងដោយធ្វើដំណើរពីទិសខាងកើតមកលិច មិនប្រកាន់ស្ដាំ ណាមួយយប់ងងឹត មើលផ្លូវមិនសូវឃើញស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងទិសដៅបញ្រាស់គ្នាក៏បុកពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគម៏៏ដឹកភាគីរងរបួសទាំងសងខាងមកកាន់មន្ទីពេទ្យបង្អែក ស្រុករមាសហែក ។

ចំណែកវត្ថតាងសមត្ថកិច្ចនគរបាលបានវាស់វែង និងអូសមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលត្រស់ដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖