ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានបង្កការខូចខាតដល់ផ្ទះសម្បែងគេ ដោយចេតនា ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងរកឃើញសារធាតុញៀន ក្នុងខ្លួនថែមទៀត ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤ រសៀល នៅចំណុចផ្ទះលេខ ២៣២ ផ្លូវលំ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យឈ្មោះ នី មិថុនា ភេទប្រុសអាយុ៤៤ ឆ្នាំជនជាតិខែ្មរស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្កទី១ មុខរបរមិនពិតប្រាកដ ។
ជនរងគ្រោះឈ្មោះ ខេង ឡាឌី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះលេខ២៣២ ផ្លូវលំ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ មុខរបរនៅផ្ទះ ។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះ បានឮសំទ្បេង មានមនុស្សកាប់ជញ្ជាំងផ្ទះខ្លួន នៅពេលនោះ ជនរងគ្រោះ បានចេញមើល ក៏បានឃើញជនសង្ស័យ កំពុងកាប់ជញ្ចាំងផ្ទះខ្លួន ទើបឆោឡោស្រប ពេលនោះកម្លាំងសមត្ថកិច្ច កំពុងល្បាតក្នុងមូលដ្ឋាន ក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ មកកាន់ប៉ុស្តិ៍ទួលសង្កែ១ ដើម្បីសួរនាំ និងបញ្ជូនទៅផ្នែកជំនាញខណ្ឌឫស្សីកែវ ចាត់ការតាមនីតិវិធី ៕ អារុណរះ