ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនណាមួយមកលើបឹងធម្មជាតិដ៍សំខាន់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនណាមួយមកលើបឹងធម្មជាតិដ៍សំខាន់ ។

សម្តេចថ្លែងថា៖ «ព្រឹកនេះ ខ្ញុំបានមើលសារព័ត៌មានរស្មីកម្ពុជាដែលបានសរសេរថា (រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោមទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ)។ តើអ្នកណាបង្កើតរឿងបែបនេះឡើងដើម្បីអ្វី?។

ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៍សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ»៕


ចែករំលែក៖