ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកបរដោយបុរសម្នាក់ និងបុរសម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមដងផ្លូវហើយបានបត់បំណងបកក្រោយវិញ ស្រាប់តែមានរថយន្តម៉ាកHILUX បើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកចំកង់ចំហៀងខាងឆ្វេងបណ្តាលឲ្យដាច់រងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខក្រសួងកិច្ចការនារី តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភំ្នពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AC 7412 បើកបរដោយបុរសម្នាក់ និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានទាញចង្កូតបត់ឆ្វេងមកក្រោយដោយមិនបានបើកភ្លើងស៉ីញ៉ូធ្វើឲ្យរថយន្តម៉ាកHILUX ពណ៍ត្រេអី ពាក់ស្លាកលេខខេមរះភូមិន្ទ 02 -2-6274 ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកកង់ខាងឆ្វេងផ្នែកខាងមុខ បណ្តាលឲ្យដាច់ម្ខាងរងការខូចខាតទាំងសងខាងតែសំណាងមិនមានមនុស្សរងរបួស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ