ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តRAV4 គិតតែឱនរើសទូរស័ព្ទជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានបើករថយន្តបណ្តើរហើយបានឱនរើសទូរស័ព្ទបណ្តើរធ្វើឲ្យជ្រុលចង្កូតទៅបុក និងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្តុបផ្លូវព្រះសីហនុកែងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣ ខណ្ឌចំការមន ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2X 5712 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បានឱនរើសទូរស័ព្ទ ស្រាប់តែរេចង្កូតទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសម្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញ ស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖