ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងកក់២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួច(លួចម៉ូតូ) និង ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោងប្រហែល ១០និង១០នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទ លួច(លួច ម៉ូតូ) និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់នៅចំណុចលើ រថភ្លើង ក្រុមទី១៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលប្រព្រឹត្តលួចម៉ូតូនៅចំណុចផ្ទះជួល លេខ៧១ ផ្លូវ លេខ៥៩៨ ក្រុមទី២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩និង៣០នាទី ។

ជនសង្ស័យឈ្មោះ ហួត សុខហេង ហៅ ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ពុំចាំលេខ ផ្លូវ រថភ្លើង ក្រុម ទី១៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន៖

ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2014 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-7091 ដែលមានលេខតួ: 312540 និងលេខ ម៉ាស៊ីន: 312531 (ជាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួច) ។ ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់ធំ និងលុយខ្មែរចំនួន៤០០.០០០៛ (សែសិបមុឺនរៀល ) ចាប់យកពីជនសង្ស័យឈ្មោះ ហួត សុខ ហេង ។

ចំណែកជនរងគ្រោះឈ្មោះ លន់ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួល លេខ៧១ ផ្លូវ លេខ៥៩៨ ភូមិទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩និង៣០នាទី ជនរងគ្រោះឈ្មោះ លន់ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2014 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1FG-7091 ដែលមានលេខតួ: 312540 និងលេខ ម៉ាស៊ីន: 312531 ចេញពីធ្វើជាងសំណង់នៅម្ដុំការសំណង់ផ្សារថ្មី ត្រឡប់មកផ្ទះជួលវិញ ពេលមកដល់ផ្ទះជនរងគ្រោះបានចតម៉ូតូទុក នៅខាងក្នុងបរិវេណផ្ទះជួលខាងលើបន្ទប់ជួលខ្លួន ដោយ មិនបានចាក់សោរកម៉ូតូទេ រួចហើយជនរងគ្រោះក៏បានចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួនទៅ បាន ប្រហែល១៥នាទី ជនរងគ្រោះក៏ចេញបំរុងទៅទិញ បាយហូបនៅខាងក្រៅ ស្រាប់តែមកដល់កន្លែងទុកម៉ូតូវិញក៏បាត់តែម្ដង ។ ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូខ្លួនមកវិញ ។

លុះមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០:១០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125ពណ៌ខ្មៅ ទៅធ្វើការជាជាងសំណង់នៅការដ្ឋាន សំណង់នៅម្ដុំផ្សារថ្មី លុះពេលជនរងគ្រោះជិះតែម្នាក់ឯងមកដល់ចំណុចផ្លូវរថភ្លើង ក្រុមទី១៣៩ ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ក៏ឃើញម៉ូតូរបស់ខ្លួន ដែលបាត់ ចតនៅលើផ្លូវ រថភ្លើង ភ្លាម នោះជនរងគ្រោះក៏បានមករាយការណ៌ប្រាប់កំលាំងផ្នែកព្រហ្មទណ្ឌ ខណ្ឌទួលគោក ដែលកំពុងល្បាតការពារសុវត្ថិភាព នៅមូលដ្ឋាននៅជាប់ព្រំប្រទល់គ្នា និងសង្កាត់ស្រះចក ភ្លាម នោះកំលាំងយើងក៏ជួយអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ហួត សុខ ហេង ហៅ ហេង និងចាប់យកម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1FG-7091 (ជាម៉ូតូរបស់ជនរងគ្រោះបាត់ ) និងឆែក នៅក្នុងខ្លួនជនសង្ស័យរូបនេះ មានវត្ថុតាង ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំ នៅក្នុងហោប៉ៅខោខាងស្ដាំ ភ្លាមនោះកំលាំងសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យរូបនេះ រួមនិងវត្ថុតាង(ម៉ូតូរបស់ជនរងគ្រោះ និងក្រាមពណ៌សថ្លាមួយកញ្ចប់ធំ) បញ្ជូនយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួត សុខ ហេង សមត្ថកិច្ចបានយក ទឹកនោមជនសង្ស័យរូប នេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន) ។

បច្ចុប្បន្ន: ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2014 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1FG-7091 ដែល មានលេខតួ: 312540 និងលេខម៉ាស៊ុន: 312531 (ជាម៉ូតូរបស់ជនរងគ្រោះចាប់យកពីជនសង្ស័យឈ្មោះ ហួត សុខ ហេង ) សមត្ថកិច្ចយើងបានធ្វើការ ប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្ន: ជនសង្ស័យឈ្មោះ ហួត សុខ ហេង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖