ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់មានជំងឺវង្វេងវង្វាន់ផឹកថ្នាំបាញ់ស្រូវសម្លាប់ខ្លួនចោលក្រុមគ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល ខណៈដែលឃើញបុរសម្នាក់បានបីប្រពន្ធដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែក ខេត្តស្វាយរៀង ប៉ុន្តែងកុសលមិនអាចជួយទាន់ពេលដោយជាតិថ្នាំជ្រាបដល់បេះដូងបណ្ដាលឲ្យស្លាប់បន្ទាប់ពីស្ត្រីខាងលើលេបថ្នាំបាញ់ស្រូវស្លាប់ខ្លួនដោយមូលហេតុមានជំងឺវង្វេងវង្វាន់រាប់ឆ្នាំមកហើយព្យាបាលមិនជា និងធ្លាប់រត់ចោលផ្ទះជាច្រើនលើកមកហើយ ។

ហេតុការណីភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី ថ្ងៃចន្ទ ៥រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៣០នាទីល្ងាច ស្ថិតនៅលើផ្ទះរបស់ខ្លួនចំណុចភូមិជុបព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យកាសែតនគរវត្តដឹងថាស្ត្រី ដែលស្លាប់មានឈ្មោះ ជា កង អាយុ៣៣ឆ្នាំ មុខរបរកសិករ មានប្ដី និងកូនក្នុងបន្ទុក២នាក់ភូមិជុបព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថា ស្ត្រីខាងលើនេះគឺមានជំងឺវង្វេងវង្វាន់យូរឆ្នាំមកហើយ ដោយត្រូវប្ដី និងកូនៗយកមកព្យាបាលដែរ ប៉ុន្តែមិនធូរស្រាលសោះ ណាមួយគឺធ្លាប់រត់ចេញពីផ្ទះជាច្រើនលើកច្រើនសារហើយដែរ ទម្រាំនាំគ្នាដើរស្វែងរកឃើញជាច្រើនម៉ោង ។

ប្រភពបន្តថា នៅថ្ងៃកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលដល់អ្នកភូមិដោយស្ត្រីខាងលើនេះ បានយកថ្នាំបាញ់ស្រូវមកផឹកនៅលើផ្ទះរបស់ខ្លួនអស់ជាច្រើនទើបប្តីកូនៗ និងក្រុមគ្រួសារប្រញាប់ប្រញាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខេត្តស្វាយរៀងសង្គ្រោះ ប៉ុន្តែអកុសលក៏ដាច់ខ្យល់ ស្លាប់ទៅហើយ ។

បច្ចុប្បន្នសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុត្រួតពិនិត្យរួចប្រគល់សពឲ្យក្រុមគ្រួសារយកមកធ្វេី បុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖