ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់បុរសជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ផ្លោះរបងចូលលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ : សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្រោយពីបុរសជាម្ចាស់ផ្ទះប្រទះឃេីញតាមកាំម៉ាសុវត្ថិភាពក្នុងទូរស័ព្ទដៃពេលផ្លោះរបងចូលក្នុងផ្ទះលួចយកទ្រព្យសម្បត្តិ និងរត់គេចខ្លួនម្នាក់រួចយកមកសាកសួរនាំនៅនគរបាលប៉ុស្តិ៍។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៦រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨

នៅចំណុចផ្ទះលេខ១៤២ តាមផ្លូវ៤៩៦ ក្រុម១០ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ គង់ ភោគ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមន្រ្តីរាជការស្នាក់នៅផ្ទះកេីតហេតុខាងលេី និងបានដាក់ពាក្យបណ្ដឹងដេីម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ដោយសារបាត់ធុងទឹកកកជ័រមួយមែនតែពីមុនមកបាត់ហូរហែរហូតទេីបខឹងចាប់មិនដែលបាន ទេីបប្ដឹងសមត្ថកិច្ចមិនអាចលេីកលែងបានជាដាច់ខាត ។

លោក សូ សំបាននាយនគរបាលរដ្ឋបាលផ្សារដេីមថ្កូវ បានប្រាប់ជនសង្ស័យទី១មានឈ្មោះ អុក វិទូ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរកម្មកររោចក្រកាត់ដេរស្នាក់នៅបន្ទប់ជួល តាមផ្លូវលេខ៥០៨ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន(ឃាត់ខ្លួន)ជនសង្ស័យទី២មានឈ្មោះ ឌី អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ(រត់គេចខ្លួន)ដោយមុនធ្វេីការឃាត់ខ្លួនជនម្នាក់ក្នុងចំណោម២នាក់ដោយបុរសរងគ្រោះជាម្ចាស់ផ្ទះជួលបានឆែកកាំម៉ារ៉ាសុវត្ថិភាពតាមទូរស័ព្ទដៃដោយឃេីញជនសង្ស័យផ្លោះរបងទ្វារដែកចូលក្នុងផ្ទះក្រោយមកក៏ប្ដឹងសមត្ថកិច្ចយេីងរួចកម្លាំងនគរបាលចុះសហការជាមួយម្ចាស់ផ្ទះឃាត់ជនសង្ស័យនៅក្នុងផ្ទះយកមកសាកសួរនាំនៅនគរបាលប៉ុស្ត៍ហេីយជនសង្ស័យក៏ឆ្លេីយសារភាពខ្លួនចូលលួចមានបក្ខពួក២នាក់ និងប្រេីមធ្យមបាយជិះម៉ូតូម៉ាកស៊ុយសូគីវីវ៉ាពណ៍ខ្មៅពាក់ស្លាកលេខកណ្ដាលល២B ២៧១៦ហេីយពេលផ្លោះរបងលួចបានធុងទឹកកកចំណុះជ័របានចំនួនមួយហេីយកីបុរសឈ្មោះឌីបានដាក់លេីម៉ូតូដឹកយកចេញបាត់ចំណែកខ្លួនក៏បន្តរករបស់មានតំលៃផ្សេងទៀតតែចៃដន្យសមត្ថកិច្ចមកទាន់ល្មមចាប់វាយខ្នោះយកមកប៉ុស្តិ៍ ។ លុះព្រឹកឡេីងក៏បានសហការជាមួយព្រហ្មទណ្ឌខណ្ឌបន្តតាមស្រាវជ្រាវរកបក្ខពួកជនសង្ស័យម្នាក់ទៀតទៅតាមរកដល់ផ្ទះប្រពន្ធជនសង្ស័យមានឈ្មោះ ឌន ចាន់ធីតា អាយុ៣១ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅជាមួយម្ដាយស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យតែមិនបានឃេីញជនសង្ស័យទេគ្រាន់តែឃេីញម៉ូតូរបស់ជនសង្ស័យដែលធ្វេីសកម្មភាពផ្លោះរបងចូលផ្ទះជនរងគ្រោះយប់មិញផហងដែរ ។

សមត្ថកិច្ចបញ្ជាក់ថាក្រោយពីប្រតិបត្តិការតាំងពីយប់រំលងអាធ្រាត្ររហូតដល់ព្រឹកក៏ឃាត់បានតែជនសង្ស័យម្នាក់ និងដកហូតបានម៉ូតូចំនួន១គ្រឿងម៉ាកស៊ុយសូគីវីវ៉ាពណ៍ខ្មៅពាក់ស្លាកលេខកណ្ដាលល២B ២៧១៦តែម្ចាស់ម៉ូតូរត់គេចខ្លួនហេីយចំណែកប្រពន្ធជនសង្ស័យសមត្ថកិច្ចគ្រាន់តែហៅសាកសួរនាំដោយមិនបានពាក់ជាមួយប្ដីទេហេីយឲ្យត្រលប់ទៅវិញក្រោយពីសាកសួរនាំចប់ឃាត់ខ្លួនជនសង្ស័យពី(បទលួច) និងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលលខណ្ឌចំការមនដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖