ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តឆ្លងផ្លូវត្រូវបុរសខ្មែរបើកម៉ូតូមកបុករបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់បានរថយន្តមួយគ្រឿងឆ្លងផ្លូវប៉ះជាមួយម៉ូតូPCXបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងការពីម៉ោងជាង ១០យប់ ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន (មុខសណ្ឋាគារ តាយ ម៉េង 281) ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិចិនបើករថយន្តម៉ាក ម៉ាសស្តា CX-3 មួយគ្រឿងពណ៌ ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AQ-7331 បើកឆ្លងផ្លូវព្រះនរោត្តមស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកPCX ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1W-3175 បើកបរក្នុងទិសដៅពីជើងទៅត្បូងស្រាប់តែទៅបុករថយន្តដែលកំពុងតែឆ្លងផ្លូវនោះពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមានជ័យដើម្បីសង្គ្រោះ ។

បន្ទាប់ពីកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖