ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ និងវេណេហ្សុ៊យអេឡា ជាប្រទេសផលិត ប្រេងលំដាប់ពិភពលោក អាមេរិកចាំបាច់ត្រូវតែស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងដើម្បី ជំនួសកន្លែង របស់ប្រទេសទាំងពីរខាង លើ ។
ប្រធានាធិបតីដូណាល់ ត្រាំ បានសុំឲ្យអារ៉ាប៊ីសាអូ៊ឌីតបង្កើនការផលិតប្រេង ២ លានធុង បន្ថែមទៀត ក្នុងមួយថ្ងៃ ដើម្បីផ្គត់ ផ្គង់ទីផ្សារប្រេង។ តាមសារTwitter របស់ លោកដូណាល់ ត្រាំ សំណូមពររបស់លោក ត្រូវបានព្រះចៅសាល់ម៉ានយល់ព្រមទទួលយក។ ស្តេចសាលម៉ាន ព្រះចៅអារ៉ាប៊ី សាអូ៊ឌីតបានយល់ព្រមបង្កើនការផលិតប្រេងបន្ថែមទៀត ទៅតាមការចង់បាន របស់ក្រុងវ៉ាស៊ីនតោន។
ព្រះចៅ សាល់ម៉ាន បានប្រាប់លោក ដូណាល់ ត្រាំថា អារ៉ាប៊ីសាអូ៊ឌីត អាច បង្កើនការផលិតប្រេង២លានបារ៉ែល បន្ថែមទៀត បើសិនចាំបាច់។ នៅអារ៉ាប៊ី សាអូ៊ឌីត ឯណោះវិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលកាសែតក្នុងស្រុកបានចុះផ្សាយនៅថ្ងៃអាទិត្យមុននេះ បានបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាម ទូរស័ព្ទ មេដឹកនាំទាំងពីរ បានយល់ស្របគ្នា ថា ត្រូវរក្សាលំនឹងទីផ្សារប្រេងអន្តរជាតិ ប៉ុន្តែ មិនបានសង្កត់ធ្ងន់ពីបរិមាណប្រេង ដែលអារ៉ាប៊ីសាអូ៊ឌីតត្រូវផលិតនោះទេ។
ទៅតាមកិច្ចព្រមព្រៀង របស់ក្រុមប្រទេសឲនាំចេញប្រេង OPEC កាលពី ថ្ងៃសុក្រសប្តាហ៍ មុន អារ៉ាប៊ីសាអ៊ូឌីត បានសម្រេចថា នឹងបង្កើនការផលិតប្រេង ១លានបារ៉ែលបន្ថែមទៀត ពោលគឺឲ្យ ដល់ចំនួន ១១លានបារ៉ែល ក្នុងមួយថ្ងៃ នៅខែកក្កដានេះ។ នេះជាចំនួនដ៏ច្រើន មិនធ្លាប់មាន នៅក្នុងប្រវត្តិបូមប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត។
នៅក្នុងសារTwitter របស់ខ្លួន នៅថ្ងៃ សៅរ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរថា លោកបាន សុំឲ្យអារ៉ាប៊ីសាអូ៊ឌីត បង្កើនការបូមប្រេង គឺអាច២លានបារ៉ែល ក្នុងមួយថ្ងៃបន្ថែម ទៀត និងថា ប្រេងសព្វថ្ងៃនេះ ថ្លៃខ្លាំង ណាស់។ នៅថ្ងៃសុក្រ តម្លៃប្រេងឆៅមួយ បារ៉ែលថ្លៃ ៧៩ដុល្លារ។
ដោយជំរុញ ឲ្យក្រុមប្រទេសផលិត ប្រេងដូចជាអារ៉ាប៊ីសាអូ៊ឌីត បង្កើនការ ផលិតប្រេង លោកដូណាល់ ត្រាំ ចង់ សម្រេចមហិច្ឆតាពីររបស់ខ្លួនគឺ ទី១ គឺ ដើម្បី ចង់យកចិត្តប្រជាជន ដែលបាន រអ៊ូពីរឿងប្រេងឡើងថ្លៃ នៅមុនការបោះ ឆ្នោតសភាអាមេរិក។ ទី២- ការជំរុញឲ្យ មហាសេដ្ឋីប្រេង អារ៉ាប៊ីសាអូ៊ឌីតបង្កើនការផលិតប្រេង បន្ថែម ធ្វើឡើង នៅក្នុងយុទ្ធសាស្រ្តរបស់លោកដូណាល់ ត្រាំ ដែលចង់ បិទខ្ទប់ មិនឲ្យមានប្រេងអុីរ៉ង់ ដាក់លក់នៅ លើទីផ្សារ។
នៅក្រោយលោកដូណាល់ ត្រាំប្រកាស ដកអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ រដ្ឋបាលលោកដូណាល់ ត្រាំបានបង្កើនយុទ្ធនាការដើរបញ្ចុះបញ្ចូលប្រទេសដទៃទៀតដូចជាចិន ឥណ្ឌា ឬជប៉ុនជាដើម ឲ្យផ្អាកព្យួរការទិញប្រេងពីអុីរ៉ង់ បើសិន មិនចង់ជាប់ទណ្ឌកម្មរបស់អាមេរិក។ ចាប់ ពីខែវិច្ឆិកាចុងឆ្នាំនេះ អាមេរិកនឹងត្រលប់ មកដាក់ទណ្ឌកម្មសេដ្ឋកិច្ច សាជាថ្មីវិញ លើផ្នែកថាមពលរបស់អុីរ៉ង់ ដើម្បីជំរុញ ឲ្យអុីរ៉ង់ ទន់ជំហរ សុខចិត្ត ត្រលប់មកចរចា សើរើ កិច្ចព្រមព្រៀង ដែលលោកដូណាល់ ត្រាំ ចាត់ទុកថា មានលក្ខណៈ ធូររលុង និងនៅតែបើកឱកាសឲ្យអុីរ៉ង់ អាចមាន សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ៕ ម៉ែវ សាធី