ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនសំណង់ចិន ស្ថិតនៅផ្លូវR8 ក្នុងតំបន់អតីតបឹងកក់ ប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណង់ ក្នុង​ក្រុមហ៊ុនសំណង់ចិនមួយកន្លែង ស្ថិតនៅផ្លូវR8 ក្នុងតំបន់អតីតបឹងកក់ បាននាំគ្នារត់ចែកជើងគ្នា បន្ទាប់ពីពួកគេកំពុងតែធ្វើការដូចសពដងក៏ប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ដែលគប់ក្នុងដី ។

ករណីភ្ញាក់ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី ស្ថិតនៅតាមបណ្ដាផ្លូវR8 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យោងតាមសម្តីពីក្រុមសន្ដិសុខ ដែលយាមប្រចាំការដ្ឋាន និងកម្មករសំណង់នៅកន្លែងកើតហេតុ បានឲ្យ​ដឹងថា បន្ទាប់ពីពួកគាត់​ធ្វើការបូមលូ ដែលជាកន្លែងធ្វើរង្វង់មូលក្នុងការដ្ឋានសំណង់ខាងនោះ ស្រាប់តែ​ប្រទះឃើញគ្រាប់បែកផុតឡើងមកជាមួយអាចម៍ដី ធ្វើឲ្យ​មានភ្ញាក់ផ្អើល​ដល់កម្មករ និងសន្ដិសុខ នាំគ្នារត់ចែកជើងគ្នាបង្កការភ្ញាក់ផ្អើលតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងរាយការណ៍ទៅខាងស៊ីម៉ាក់ ដែលជំនាញខាងដោះគ្រាប់មិនទាន់ផ្ទុះឲ្យ​ចុះមកពិនិត្យមើលនិងយកទៅរក្សាទុកផងដែរ ៕ស តារា


ចែករំលែក៖