ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ ២៧,៥២៩នាក់មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។
រោងចក្រ សហគ្រាសទាំង២៥ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺវិនិយោគដោយជនជាតិចិនចំនួន ២១រោងចក្រ, កូរ៉េ១ ជប៉ុន១ និងខ្មែរ២ ដែលរោងចក្រទាំងនោះមានផលិតដូចជា កាត់ដេរ សំលៀកបំពាក់ ផលិតកាបូប និងដេរប៉ាក់ ៕