ភ្នំពេញ ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ លោកណុប ផា អភិបាលរងតំណាងលោកអភិបាលខណ្ឌបានណែនាំមន្ត្រីនគរបាលខណ្ឌត្រូវសហការជាមួយអាជ្ញាធរសង្កាត់_ខណ្ឌត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋប្រកបដោយឆន្ទះពិតប្រាកដ ត្រូវចាត់ទុកថាយើងគឺជាអ្នកបំរើប្រជាពលរដ្ឋមិនមែនជាម្ចាស់ប្រពលរដ្ឋនោះទេ ។
ការស្នើឲ្យមន្ត្រីនគរបាលសហការជាមួយអាជ្ញាធរនេះបានលើកឡើងនៅពិធីផ្លាស់ប្តូរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលខណ្ឌចំនួន៥៨រូបកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោកឧត្តសេនីយ៍ត្រីហេង ចាន់ធារី ស្នងការរងតំណាងលោកនាយឧត្តមសេនីជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកណុប ផា អភិបាលរងតំណាងលោកអភិបាលខណ្ឌ,លោកវរៈសេនីយ៍ទោ ម៉ៅ សឿន អធិការស្តីទីនគរបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៨ និងមន្ត្រីនគរបាលជាច្រើនរូបទៀត រួមជាមួយអាជ្ញាធរផងដែរ ។
ផ្លែងក្នុងពិធីនេះលោកណុប ផា អភិបាលរងខណ្ឌបានស្នើឲ្យកងកម្លាំនគរបាលត្រូវយកចិត្តទុកដាក់ការពាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយធ្វើការសហការជាមួយអាជ្ញាធរនៅតាមសង្កាត់ ។ ការបំពាក់ឋានន្តរស័ក្តិនៅថ្ងៃនេះគឺជាការតបស្នងរបស់រាជរដ្ឋាភិបាលក៍ដូចជាក្រសួងមហាផ្ទៃ បន្ទាប់ពីកងកម្លាំងនគរបាលខណ្ឌខិតខំបំពេញការងារការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាក់ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ។ ជាងនេះទៅទៀតសូមឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវបន្តពង្រឹងការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ឲ្យបានប្រសើរឡើងថែមទៀត ព្រោះថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជិតមកដល់ហើយ ។ មួយរយៈនេះមានជនអគតិដើរចលនាប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត និងបំផុសបំផុលពីបញ្ហាថ្នាំជ្រលួកដៃ ។ ការទៅបោះឆ្នោតគឺជាសិទ្ធរបស់ប្រជាពលរដ្ឋមិនមែនជាកាតព្វកិច្ចនោះទេ ទៅឬមិនទៅជាសិទ្ធរបស់គាត់ តែអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតជាទង្វើខុសច្បាប់ត្រូវចាត់ការជាបន្ទាន់មិនអាចអន់អោនឲ្យបានឡើយ ។
ដោយឡែកលោកឧត្តសេនីយ៍ត្រីហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៍បានធ្វើការផ្តាំផ្ញើឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិន័យជាកងកម្លាំងនគរបាល ជាតិ មិនត្រូវប្រើពាក្យសំដីមិនសមរម្យដាក់ប្រជាពលរដ្ឋនោះឡើយ ប្រកាន់ខ្ជាប់នូវកាយវិការនិងអាកប្បកិរិយាទន់ភ្លន់ តែម៉ឺងម៉ាត់ ។ ត្រូវចងចាំថាយើងគឺជាអ្នកបំរើប្រជាពលរដ្ឋ នគរបាលគឺជាកម្លាំងស្នូលដ៍សំខាន់ក្នុងការការពារសន្តិសុខ សណ្តាប់ ការពាបូរណៈភាពដឹកដី និងការពារជាតិ សាសនា ព្រះមហាក្សត្យ ។
ជាមួយគ្នានេះដែរលោកស្នការរងបានសង្កត់ធ្ងន់ ឲ្យកងកម្លាំងនគរបាលត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ រួមគ្នាអនុវត្តគោលនយោបាយ “ ភូមិ_សង្កាត់ មានសុវត្ថិភាព “ឲ្យមានប្រសិទ្ធភាព ៕ សណ្តោស