ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ៖ ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ស្លាប់៦នាក់ និង​របួស១៦នាក់

ចែករំលែក៖

ភ្នំពេញ៖ ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងនៅក្នុងរបាយការណ៍ថា ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន១២លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៦នាក់, របួសស្រាល៥នាក់ និង​របួសធ្ងន់១១នាក់។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១២លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន១២គ្រឿង រថយន្ត​តូច៥គ្រឿង រថយន្ដផ្សេង៤គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន, មិន​ប្រកាន់​ស្តាំ, ប្រជែង, បត់​គ្រោះថ្នាក់ និង​មិន​គោរព​សិទ្ធិ។

រយៈពេល០៨ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី០៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន៦៧លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​ចំនួន៤១នាក់ ក្នុងនោះ​រងរបួស​ធ្ងន់​ចំនួន៧៦នាក់ និង​ស្រាល​ចំនួន៦៧នាក់ ៕

 

 


ចែករំលែក៖