ព័ត៌មានទាន់ហេតុការណ៍៖

កន្ទេលធំបន្លំដេកពេលនេះបែកការណ៍ហើយ ថ្នាក់លើពិចារណាផង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោក ឯម សុគន្ឋ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានមន្ទីរបរិស្ថានស្តីទីជាង២ខែមក ត្រូវបានប្រជាពលរដ្ឋ ដែលរកសុីដឹកផល និងអនុផលរអ៑ូរទាំថា ប្រើកូនចៅឲ្យចេញធ្វើសកម្មភាពជំរិតទារលុយពីអ្នកដឹកឈើមិនញញើតឡើយបើទោះជាឈ្មួញឈើខ្លះបានបង់លុយទៅឲ្យលោកទៅហើយក្តី ។

ប្រភពបានរាយការណ៍ថាកាលពីពេលថ្មីៗកន្លងទៅនេះលោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង និងលោកឆេ ដែលគេដឹង និងស្គាល់ថាជាមនុស្សជមនិតរបស់លោ្ក ឯម សុគន្ឋ បានធ្វើសកម្មភាពប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ នៅលើកំណាត់ផ្លូវជាំកន្ទួតកៀបយកលុយដោយមិនខ្មាស់អៀន និងមិនខ្លាចច្បាប់ទំលាប់ទាល់សោះឲ្យតែមិនទូរស័ព្ទប្រាប់គាត់មុន ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨កន្លងទៅ មានគោយន្តកន្រ្តៃជាច្រើនគ្រឿងដឹកឈើអារប្រហែល២ម៉ែត្រគូប និងរថយន្តដឹកឈើ១គ្រឿងនៅចំណុចផ្លូវតេ ត្រូវបានលោកហ៊ុល ម៉ារា និងលោកឈុន ឈាហេង និងឆេ ប្រដេញយកលុយពីក្រុមគោយន្ត៣០០០០០រៀល ដោយឡែករថយន្តដឹកឈើមួយគ្រឿង ដែលចេញពីជាំ មកដល់ចំណុចតេ ស្រុកឱរ៉ាល់ត្រូវបានក្រុមលោក ឆេ ឃាត់ជាប់ ដោយតម្រូវឲ្យបង់លុយឲ្យចំនួន៥០០ដុល្លារ បើមិនបង់ទេ នឹងត្រូវចាប់អូសឡានយកទៅទុកនៅស្នាក់ការបរិស្ថានជាក់ជាមិនខានឡើយ ។

ប្រភពរាយការណ៍ខាងលើបន្តថា លោក ហ៊ុល ម៉ារា ត្រូវបានគេស្គាល់ច្បាស់ជាអនុប្រធានការិយាល័យដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ចំណែកលោក ឈុន ឈាហេង ប្រធានកម្រង រីឯលោកឆេជាមនុស្សជំនិតរបស់ប្រធានស្តីទីមន្ទីរបរិស្ថានតែម្តងអស់លោកទាំងនេះត្រូវអ្នកដឹកជញ្ជូនឈើស្គាល់គាត់ច្បាស់ ដោយហៅគាត់ (មេៗ) ដូច្នេះនៅដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះ គាត់ធំជាងលោកខន សុខុន ដែលជានាយកដែនទៅទៀត ។

បើចំពោះលោក ឈុន ឈាហេង វិញ ពីមុនជាអតីតនាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ក្រោយមកមានរឿងអាស្រូវពុករលួយ ក៏ត្រូវដកទៅនៅក្រសួង ស្រាប់តែឥឡូវគាត់បានបង្ហាញយ៉ាងច្បាស់ក្រឡែត គាត់ជា(ប្រធានកម្រង)កាន់តែធំទៀត ចឹងតើបានគាត់សកម្មខាងប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើយកលុយទាំងយប់ថ្ងៃ ជាមួយលោក ហ៊ុល ម៉ារា និងលោក ឆេ មនុស្សជំនិតរបស់លោក ឯម សុគន្ឋ ដោយគ្មានការខ្មាស់អៀន និងខ្លាចរអាច្បាប់សូម្បីតែបន្តិច ។

ប្រភពរាយការណ៍បន្តទៀតថា លោក ឈុន ឈាហេង និងលោក ហ៊ុល ម៉ារា ព្រមទាំងលោកឆេគេសង្កេតឃើញពួកគាត់សកម្មភាពខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ៤៤ ភូមិជាំ ផ្លូវបំបែកតេ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រភពរាយការណ៍ដ ដែលខាងលើបន្តទៀតថា លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង ព្រមទាំងលោកចាបកឹមឆេប្រដេញយកលុយពីគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើនេះគឺមិនមែនដេញដើម្បីបង្រ្កាបនោះទេ គឺប្រដេញយកលុយមិនឲ្យរួចខ្លួនជាដាច់ខាតសូម្បីតែចំនួន ១៥,០០០រៀល ឲ្យតែដឹកជញ្ជូនផលអនុផលព្រៃឈើមិនថាឈើបង្គោលរបងឬឈើអារនោះឡើយ និយាយរួមឲ្យតែមិនទូរស័ព្ទប្រាប់គាត់មុន ។ ថែមទាំងបង្ហើបពាក្យថា ចាប់ពីពេលនេះទៅ គាត់ត្រូវយកលុយច្រើនជាងមុនបន្តិច ព្រោះមេរបស់គាត់ចេញប៉េឲ្យក៏សុីថ្លៃដែរ គ្មាននរណាម្នាក់រកសុីខាតនោះទេ ។

ជាងនេះទៅទៀត នៅពេលស្ទាក់ឃាត់គោយន្ត និងរថយន្តដឹកឈើ គឺគាត់តែងតែយកឈ្មោះថ្នាក់ដឹកនាំ(ប្រធានមន្ទីស្តីទី)មកបន្លាចជានិច្ច ដោយនិយាយថាមេៗឲ្យពួកគាត់រកលុយដើម្បីចិញ្ចឹមមេ ។ ព្រោះតែសម្តីរបស់អស់លោកនេះហើយទើបមហាជនយល់ថាប្រហែលជាលោក ឯម សុគន្ឋ ដែលជាប្រធានស្តីទីខំប្រឹងប្រើកូនចៅក្រោមឱវាទឲ្យស្វែងរកលាភសក្ការៈដើម្បីស្រង់ដើម និងយកទៅសែនដល់ថ្នាក់លើបន្តងាយស្រួលឈានឡើងជាប្រធានពេញសិទ្ឋិហើយមើលទៅ ។

មានការលើកឡើងផងដែរថា ចាប់តាំងពីលោក ឯម សុគន្ឋ ឡើងតំណែងជាប្រធានស្តីទីកាលណាមក ឃើញតែហៅឈ្មួញផឹកសុីមិន ដែលខាននោះទេរហូតដល់ឈ្មួញខ្លះត្រូវប្រពន្ឋឈ្លោះព្រោះតែដើរផឹកជាមួយលោកប្រធានស្តីទីមិនស្គាល់ម៉ោងពេល ។ ឈ្មួញឈើមួយរូបក្នុងចំណោមច្រើនរូបបាននិយាយនៅតុកាហ្វេថាចាប់តាំងពីមុនបើកយុទ្ឋនាការពួកគេត្រូវបានលោកប្រធានស្តីទី( ឯម សុគន្ឋ )ហៅឲ្យទៅជួបដើម្បីប្រមូលថវិការជួយបក្ស ។ ដោយសរលាញ់បក្ស និងចង់ឲ្យខ្លួនដឹកឈើបានស្រួលក៏បង្ខំចិត្តទាំងមិនចង់ជួយឧបត្ថម្ភក្នុងម្នាក់ៗមិនក្រោម៥០០០ដុល្លារនោះទេ ជួយលុយប៉ុណ្ណឹងហើយនៅតែលោកប្រធានចេញប៉េឲ្យកូនចៅដើរជំរិតយកលុយតាមព្រៃទៀតពិតជាមិនធម្មតាមែន ។

បើតាមប្រភពមួយទៀតបានបង្ហើបថា មុនពេលបែករឿងគឺទាំងប្រធានស្តីទី និងលោកទាំង៣បានទទួលសំណូកប្រចាំខែពីឈ្មួញម្នាក់នៅដំបងវិញ រាប់ពាន់ដុល្លារក្នុង១ខែៗ ជាថ្នូរនឹងការមិនចាប់តែដោយទ្រាំនូវការកៀបសង្កត់(ទារលុយ)ពីសំណាក់ប្រធានមន្ទីរស្តីទី និងកូនចៅខ្កាំងពេកពេលនេះឈ្មួញរូបនោះបានប្តូររបរដឹកឈើទៅដឹកអំពៅវិញម្តង ។

នៅល្ងាចថ្ងៃទី៨ កក្កដា ២០១៨ បើតាមប្រភពច្បាស់ការណ៍មួយបានបង្ហើបថា ពេលនេះដោយសភាពការណ៍មិនស្រួលដឹងដល់អ្នកកាសែតអស់លោកទាំងនោះបានស្វះស្វែងហៅម្ចាស់ឡានដឹកឈើឲ្យទៅជួបដើម្បីប្រគល់លុយ៥០០ដុល្លារឲ្យវិញងាយស្រួលគេរាយការណ៍ទៅមេថាមិនមានរឿងដូចសេចក្តីរាយការណ៍នោះទេ ។

នេះជាសេចក្តីរាយការណ៍ពីក្រុមអ្នកគោយន្តបានរាយការណ៍មកអ្នកព័ត៌មានយើង ព្រោះតែទ្រាំនឹងសកម្មភាពរបស់ក្រុមមន្ត្រីបរិស្ថានទាំងអស់មិនបាន អ្នកខ្លះលើកឡើងថាមិនបង់លុយឲ្យសមតែចាប់នេះបង់អិយមួយគោយន្ត៣០០០០០រៀលហើយនៅតែចាប់បង្ខំអយពួកគាត់បង់លុយក្រៅទៀត ។

មានការលើកឡើងថា ទង្វើដ៏គឃ្លើននេះ គួរណាស់តែថ្នាក់ដឹកនាំខេត្តក៏ដូចក្រសួងបរិស្ថានពិនិត្យចាត់មន្ត្រីឲ្យចុះអង្កេតមើលសកម្មភាពរបស់លោកទាំង៣ខាងលើផងបើបណ្តែតបណ្តោយតទៅទៀតនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថានជាក់ជាមិនខានឡើយ ។

ករណីលោក ឯម សុគន្ឋ ប្រធានស្តីទីមន្ទីរបរិស្ថានចេញប៉េសកកម្មឲ្យកូនចៅក្រោមឱវាទដើរធ្វើសកម្មភាពជំរិតយកលុយពីពលរដ្ឋដឹកផល និងអនុផលព្រៃឈើនេះ គួរណាស់តែថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួង មេត្តាជ្រើសរើសមន្ត្រី ដែលមានឧត្តមគតិមកបំរើការងារសង្គម និងបរិស្ថានផងបើដាក់មនុស្សដូចលោក ឯម សុគន្ឋ មកធ្វើប្រធានកុំថាឡើយទប់ស្កាត់បទល្មើសព្រៃឈើគឺរិតតែរួមចំណែកបំផ្លាញព្រៃឈើទៅវិញទេជាងនេះទៅទៀតគឺបានត្រឹមបនហដក់ទយកក្លិនស្អុយច្រាសខ្សល់ជាក់ជាមិនខានឡើយ ។

ពាក់ព័ន្ឋនឹងសេចក្តីរាយការណ៍ខាងលើអ្នកយកព័ត៌មានយើងបានទាក់ទងជាមួយលោក ឯម សុគន្ឋ សុំការពន្យល់បានទេ ព្រោះប្រព័ន្ឋទូរស័ព្ទមិនអាចទំនាក់ទំនងបាន”៕ ហេង សូរិយា

 


ចែករំលែក៖