ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿង បើក​បត់​ឆ្លងផ្លូវ​មិនប្រយ័ត្នបុកគ្នាពេញទំហឹង រង​ការខូចខាត​​យ៉ាងដំណំ​កែង​ផ្លូវ​៦០​ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត​កាមរី​បា​ឡែ​ន​បើក​បោះពួយយ៉ាងលឿន​ទៅបុក​​រថយន្ត​កាមរី​ឆ្លាម​ទាំងកំរោល ខណៈដែលកំពុងបើក​បត់​ឆ្លងផ្លូវបណ្ដាលឲ្យរថយន្តទាំង២គ្រឿង​រង​ការខូចខាត​​យ៉ាងដំណំ​ ប៉ុន្តែសំណាងល្អ​មិនមាន​អ្នក​រង​បួស​នោះទេ ​។

ហេតុការណ៍​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ​បានកើត​ឡើងកាល​វេលា​ម៉ោង៩ព្រឹក ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ​ថ្ងៃទី​៩​ខែ កក្ដ​ដា ឆ្នាំ​២០១៨ ​ស្ថិតនៅត្រង់​ចំណុច​ស្តុ​ប​ផ្លូវ​២៧១​កែង​នឹង​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​ ។​

​យោងតាមប្រភពព័ត៍មានពីសាក្សី​នៅកន្លែងកើតហេតុ បានឱ្យដឹងថា ​មុនពេល​កើតហេតុ​បានឃើញ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M1839​បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើដំណើរតាម​បណ្ដោយ​ផ្លូវលេខ​៦០​ម៉ែត្រ​ ។​លុះបើក​មក​ចំណុច​ស្តុ​ប​បត់​ឆ្លងផ្លូវ ស្រាប់តែ​​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR3327​បើកបរ​តាម​បណ្ដោយ​ផ្លូវ​២៧១​ទិសដៅ​ពី​លិចទៅ​កើត​។​រថយន្ត​នោះបាន​បោះពួយ​មក​បុក​ចំពាក់​កណ្ដាល​ខ្លួន​រថយន្ត​កាមរី​ឆ្លាម​បណ្ដាលឱ្យ​បែរ​ក្បាល​ត្រឡប់ក្រោយ​វិញ​រង​ការ​ខួច​ខាត​ទាំងសងខាង​តែ​មិន​បង្កឱ្យមាន​អ្នករងរបួស​ទេ​។​

​ក្រោយ​កើតហេតុ​នគរបាលចរាចរណ៍​ប្រចាំ​គោលដៅ​នៅ​ក្បែរនោះជួយធ្វើអន្តរាគមន៍​ដោយវាស់វែងតាមជំនាញ ដើម្បីយក​រថយន្ត​ទាំង២គ្រឿងនេះចេញសិន ​ព្រោះក៏ឲ្យមានការកកស្ទះ​ចរាចរណ៍​​ ហើយ​ភាគី​រថយន្ត​ទាំងសងខាងក៏សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុតែម្តង ​៕ស តារា


ចែករំលែក៖