ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងកិនលោកតាម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ លោកតាម្នាក់បានបាត់បង់ជីវិត ដោយសារត្រូវរថភ្លើងកិន។

ហេតុការណ៍កើតឡើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ មានអាយុប្រហែល៦០ឆ្នាំ ។

ជនរងគ្រោះដើរពីកើតទៅលិច រួចមានរថយន្តដឹកដីមួយគ្រឿង ក៏ជ្រុលចូលផ្លូវរថភ្លើង កិនស្លាប់តែម្តង ។ នេះបើតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកប្រាប់ភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តដែលប្រចាំការនៅខណ្ឌសែនសុខ ៕


ចែករំលែក៖