ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួន​បុរស​ម្នាក់​ សង្ស័យពាក់ព័ន្ធករណី​អំពើ​លួច​

ចែករំលែក៖

ខេត្តរតនគិរី​ ៖​ នៅថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨​ វេលា​ម៉ោង​១៣​និង​៣០​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ​ សហការ​កម្លាំង​ប៉ុស្ដិ៍​ បាន​បង្ក្រាប​ករណី​ចោរកម្ម​(​លួច​ម៉ូតូ​)​ នៅ​ចំណុច​អូ​សាប​ស្ថិត​នៅ​ភូមិ​បី​ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ​ខេត្តរតនគិរី​ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ ។​

​ម្ចាស់​ម៉ូតូ​ឈ្មោះ​ វ៉ា​ន់​ រ៉ា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ភូមិ​បី​ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ណាត​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​ពីរ​ឃុំ​ ត្រពាំង​ច្រេស​ ស្រុក​កូន​មុំ​ ។​ ក្នុង​ដកហូត​បាន​ ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​(​ជា​របស់​ជន​រង​គ្រោះ​)​។​

​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​អធិការ​ស្រុក​កូន​មុំ​ កំពុង​បំពេញ​បែ​បទ​ប​តាម​នីតិវិធី​ បញ្ជូន​ទៅ​តុលាការ​ ៕ ជីវន្ត


ចែករំលែក៖