ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ខ្មែរឥស្លាមនៅឃុំជំនីក ប្តេជ្ញាប្រើសិទ្ធិជាពលរដ្ឋកម្ពុជា ទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃ ២៩កក្កដា២០១៨ ដើម្បីជ្រើសរើសមេដឹកនាំល្អ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សកម្មជនគណបក្សប្រជាជនកម្ពុជា លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម និងតំណាងសមាជិកគណបក្សប្រជាជនកម្ពុជានៅ ទូទាំងឃុំជំនីក ស្រុកក្រូចឆ្មារជាង១០០០នាក់ បានប្តេជ្ញាប្រើសិទ្ធិជាពលរដ្ឋខ្មែរ និងទៅចូលរួម បោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨នេះឱ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចជ្រើសរើសមេដឹកនាំល្អ ផ្តល់សេចក្តីសុខ សន្តិភាព សេរីភាព ប្រជាធិ បតេយ្យ និងអភិវឌ្ឍន៍ ពិសេសប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកប ដោយសុខដុមរមនា ការប្តេជ្ញានេះ ធ្វើឡើងនៅរសៀលថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី១០ កក្កដា ២០១៨ នៅបរិវេណវិទ្យា ល័យ ម៉ាអាហាទហាជ្ជី ហ្វិកគ្រីមុខព្រះវិហារភូមិជំនីក ស្រុកក្រូចឆ្មា ខេត្ដត្បូងឃ្មុំ ។

លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម បានក្រើនរំលឹកដល់អ្នកគ្រប់គ្នាថា ការដោះស្រាយបញ្ហា និងសម្រេចជោគវាសនា នៃអនាគត់របស់ប្រទេសជាតិយើងគឺគ្មានអ្វីសំខាន់ជាងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលំដាប់លេខរៀងទី២០ នោះទេ ។ គណបក្សប្រជាជនមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥មកនេះ បានជំរុញអភិវឌ្ឍន៏ គ្រប់ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ,ស្ពាន,ថ្នល់,ផ្សារ,សាលារៀន,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើន កើតឡើង ជាហូរហែរជាក់ ស្តែង ផ្ដល់ការអភិវឌ្ឍលើគ្រប់វិស័យ រហូតដល់ពេលនេះ ។

ក្នុងឱកាសនោះ អូស្មាន ហាស្សាន់ ក៏បានអគុណ ដល់អាជ្ញាធរ ក្នុងរយៈពេលដំណើរការ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលកំពុងដំណើរការ មានគណបក្សនយោបាយចំនួន២០ បានចុះឈ្មោះ ក្នុងបញ្ជីផ្លូវការនៅគ.ជ.បដែលយុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី៧ដល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៨ មានរយៈពេល២១ថ្ងៃ នេះ ឃើញថា មិនមាន កើតរឿង នូវអំពើហិង្សាណាមួយ នៅឡើយទេ គឺគណបក្សនយោបាយនីមួយៗ សុទ្ធិ តែមាន ភាពចាស់ទុំ ។ ទោះបីជាយ៉ាងណា លោក ប្រធានគណៈចលនាសាសនិកឥស្លាម ក៏បានបង្ហាញពីមោទកភាព ដែលអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកំលាំង គ្រប់លំដាប់ថ្នាក់បានចូលរួមការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនបងប្អូនពលរដ្ឋ ក្នុងពេលចុះយុទ្ធនា ការឃោសនា នេះបានល្អប្រសើរផងដែរ ៕ សំរិត

 


ចែករំលែក៖