ខេត្តតាកែវ៖ នៅថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កម្មករជាង៤០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ក្នុងរោងចក្រដេរស្បែកជើង ប៉ុន តឺស ភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ។
លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ ឱ្យដឹងថា មូលហេតុដែលកម្មករបន្តដួលសន្លប់នៅថ្ងៃនេះ គឺបណ្ដាលមកពីក្រុមកម្មករ បានឃើញកម្មការិនីម្នាក់ បានព្យួសឺរ៉ូម នៅជាប់នឹងដៃ មកបើកប្រាក់ខែ ក៏ស្រាប់តែកម្មករដទៃទៀតភ័យស្លន់ស្លោ សន្លប់បន្តបន្ទាប់តែម្ដង ៕