ខេត្តកំពង់ឆ្នាំង៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឡុច វណ្ណារ៉ា នៅរសៀលថ្ងៃទី១០ ខែកក្កដាបានឲ្យប្រភពព័ត៌មានដឹងថា លោក អ៊ុ សាវ៉ាន់ គ្រូបង្រៀននៅអនុវិទ្យាល័យត្រពាំងចាន់ ក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោមបទចោទ បានញុះញង់ដល់ពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោត ។
នគរបាលដដែលបញ្ជាក់ថា បច្ចុប្បន្នបុរសជាប់ចោទរូបនេះ ត្រូវបានអនុញ្ញាតឱ្យទៅផ្ទះវិញ កាលថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ៕